មិនជឿកុំប្រមាថ! បុរសម្នាក់ចូល បោះតង់ក្នុងព្រៃនៅ ភ្នំគូលែន ស្រាប់តែជួបរឿងដ៏ព្រឺក្បា លបែបនេះ

សៀមរាប ៖ ជាការពិតណាស់ដែលប្រជាជនខ្មែរមួយចំនួនធំគឺមានជឿទៅលើរឿងរា៉វ អបិយជំនឿផ្លូវងងឹត ដោយសម្អាងទៅលើការជួបផ្ទាល់តែដោយខ្លួនឯង ឬក៏បានឮ​ពីការនិយាយតៗគ្នាពីខាងសាច់ញាតិ បងប្អូនឬ មិត្តភក្តិជាដើម។ជាការពិតណាស់ រហូតមក់ដល់នេះទៅហើយ ប្រទេសកម្ពុជាសព្វកំពុងអភិវឌ្ឍន៍ទៅរកភាពជឿនលឿនក៏ពិតមែន ប៉ុន្តែប្រជាជនកម្ពុជាភាគច្រើននៅតែបង្ហាញទស្សនៈថា នៅលើលោកយើងនេះគឺពិតជាមានរឿង ខ្មោច ព្រាយ បិសាចពិតប្រាកដពិតមែន ទោះបីជាអ្នកវិទ្សាសាស្ត្រនៅតែមិនអាចបកស្រាយពីរឿងនេះក៏ពិតមែន។ដោយឡែក បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Seng Kimhourបានចែករំលែកពីរឿងអបិយជំនឿ ដែលគាត់បានជួបប្រទះផ្ទាល់ខណៈទៅលើដេីរលេង​បោះតង់​ គេងក្នុងព្រៃ​ នៅភ្នំគូលែន ដែលជាកន្លែងស័ក្ខសិទ្ធ ដោយសារតែលោកបានទុកព្រះមួយអង្គ​ និង​កាំបិតស្នៀតមួយ នៅចំផ្លូវដែលគេត្រូវដើរ ធ្វើឲ្យរូបគេមិនអាចដើរឆ្លងទៅបាន ទើបគេខឹងសម្បារ និងរូបលោកជាខ្លាំង ដោយរឿងរ៉ាវទាំងស្រុងមានដូចខាងក្រោម៖

រឿង​ពិត​នៅលេី(ភ្នំគូលែន)​បេីមិនជឿ កុំប្រមាថវាជារឿងខ្ញុំដែលតែងតែ​​ជួប​ប្រទះ​រៀងរាល់​ពេល​ដែល​ខ្ញុំ​ដេីរលេង​បោះតង់​ គេងក្នុងព្រៃ​ភ្នំ​ម្ដង​(និយាយរួមទៅ​គឺ​គ្រប់​ពេលដែល​បានទៅ)​ ដែល​ទៅ​រាល់​ដង​លេីកមុនៗគឺ​ខ្ញុំ​បាន​ធ្វេីការ​ចចារ​សុំកន្លែង​ត្រឹម​ត្រូវ​ ​សុខ​សប្បាយ​ណាស់​ ហេីយ​គ្មាន​រឿង​អ្វី​ប្លែកដែល​មក​រំខាន​ ឬ​អុក​ឡុក​កន្លែង​ពួក​យេីងឡេីយប៉ុន្តែ! ! ! ទៅលេីកក្រោយ​ប៉ុន្មាន​ថ្ងៃមុននេះ(នៅពេលយប់)​ប្រហែល​ជារាសី​ខ្ញុំ​ទាបពេក​ ទេីបជួបរឿង​លេីកនេះ​កាច​ជាង​រឿងដែលខ្ញុំជួបរាល់ដង​ ទេីប​បាន​ចចារ​មិន​ត្រូវ​សោះ​ ទោះ​ខំ​បន់ស្រន់សំពះ​យ៉ាង​ណា​ក៏​មាន​អារម្មណ៍​ថា​នៅ​មិន​សុខសោះ(អារម្មណ៍​ដែល​ដឹង​មុន​ថា​នឹង​មាន​អ្វី​កេីត​ឡេីង)​ ហេីយ​តែ​ងតែ​​ប្រុង​ប្រយ័ត្ន​ជានិច្ច​… ពេល​យប់​ម៉ោង​ជាង១រំ​លង​អាធ្រាត្រ​ខ្ញុំ​ចូល​គេង​ក្នុង​តង់​ធ្មេច​ភ្នែក​លក់បាន​បន្តិច ​ក៏​មាន​អារម្មណ៍​ថា​មានមនុស្ស​មកខ្សឹប​ដាក់​ត្រចៀក​ប្រាប់​ត្រចៀកខ្ញុំ

«យក​របស់​ជៀស​ចេញ​ពី​ផ្លូវ​ដេីរ​របស់​អញ ព្រោះ​អញត្រូវ​ការ​ដេីរ​»….បេី​មិនអញ្ចឹងទេ​គេ​ឆ្លង​ទឹក​មិន​រួចទេ(ដូច​ឃេីញ​ក្នុង​រូបស្រាប់)​ពេលនោះ​ខ្ញុំ​ក៏ភ្ញាក់​ ហេីយ​ចេញ​មកក្រៅ​តង់សម្លឹង​មេីល​ជុំ​វិញ​ក្រែងលោ​មាន​គ្នាខ្ញុំ​ណាមួយ ​គេ​មិនទាន់​គេង​ហេីយ​គេ​មកលេង​សេីច​ជាមួយ​ខ្ញុំ?ប៉ុន្តែ​គ្មាន​ឃេីញ​អ្នក​ណា​សោះ​ឡេីយ​ ព្រោះ​ម៉ោង​២យប់ជាងហេីយ​គឺ​គេ​ដេកអស់​ហេីយ…ខ្ញុំ​ក៏ចូល​តង់ដេក​វិញ​ធម្មតា​ ដេក​បាន​មួយ​សន្ទុះ​ក៏​យល់​សប្តិ​ឃេីញ​មនុស្សស្រី​ម្នាក់​គាត់​ទំនង​ជា​អ្នក​ភូមិ​ក្បែរ​នេះ(ប៉ុន្តែ​កន្លែងដែល​ខ្ញុំ​ដេីរទៅ​គឺ​មាន​ចំងាយ​៦គីឡូ​ពីផ្ទះអ្នកភូមិ)​គាត់ក៏ចង្អុល​ហេីយនិយាយ​ដូចខឹងខ្លាំងថាអោយ​ខ្ញុំ​ «ថាអញឲ្យយករបស់​ចេញ​ ម៉េចមិន​លឺ​អញប្រាប់ទេ​អី​អញត្រូវ​ការដេីរ​ឆ្លងផ្លូវ​ ហេីយមិចបាន​នាំ​គ្នា​ដេក​បាំង​លេីផ្លូវ​អញ?»ខ្ញុំភ័យហេីយ​ក៏​និយាយ​សុំ​ទោស​គាត់​ ប៉ុន្តែ​គាត់មិនព្រម​ហេីយគាត់​ថាអញ នឹង​នាំ​យកគ្នាហែងទៅ​ដែរ​…ខ្ញុំ​នៅតែ​ជជែកជាមួយនឹងគាត់ទៀត​ ព្រោះដឹងហេីយ​ថាក្នុង​ព្រៃ​ភ្នំ​បេី​ជួប​រឿង​បែបនេះ​គឺ​មិនមែន​យល់សប្ដិ​ឡេីយ​ គឺថា​ពេល​បិទ​ភ្នែក​ទៅគឺ​ឃេីញ​ពេញ​ភ្នែក​ ឮ​​ផ្ទាល់​ត្រចៀកតែម្ដង​ ហេីយ​នៅពេល​ដែល​ជជែក​នោះ​គឺ​គាត់​មិនមែន​នៅ​លេី​ដីឡេីយ​ គឺ​នៅលេី​បង្គោល​ឈេី​ដែល​គ្នា​ខ្ញុំ​ដាក់​ចង​អង្រឹង​សម្រាប់​ដេកហេីយគាត់មេីលទៅគឺ​មិនមែន​មនុស្ស​ឡេីយ​ ព្រោះមនុស្ស​កម្រមានសក់​វែង​ជាងពីរម៉ែត្រមកដីណាស់និយាយ​មួយ​សន្ទុះ​ក៏​ចាប់​ផ្ដេីម​ចិត្តទន់​ហេីយ​គាត់​ស្ដីអោយខ្ញុំ​ខ្លាំងៗ «ទុក​របស់​បាំង​ផ្លូវអញអញដេីរឆ្លងផ្លូវ​ទៅ​ផ្ទះអញម៉េចរួច​ ដូចនេះ​ហែងត្រូវ​យក​ចេញ​អោយ​លឿន»ខ្ញុំភ័យពេក​ក៏​ភ្ញាក់​ឡេីង​ ហេីយស្រវាយកកាតាម​របស់​ខ្ញុំ​ដែល​ដាក់នៅ​មាត់ផ្លូវនោះ​ចេញ​យក​មក​ទុក​នៅកន្លែងផ្សេង​វិញ​ ដែល​ក្នុង​កាតាប​ដែល​ខ្ញុំ​ស្ពាយ​នោះ​មានៈព្រះមួយអង្គ​ និង​កាំបិតស្នៀតមួយ”ដែល​ខ្ញុំតែងតែដាក់តាម​ខ្លួន​ជានិច្ច​ពេល​ដែល​ខ្ញុំ​ដេីរ​ព្រៃ. ហេីយ​អ្វី​ដែល​ខ្ញុំ​ជួប​នោះ​គឺ​គេ​ខ្លាច​របស់​ទាំងនេះ​ ទេីបគេ​មិនអាច​ដេីរកាត់​ផ្លូវ​គេ​បានខ្ញុំចាំមិនអស់ឡេីយ​នូវអ្វីដែល​បាន​និយាយ​ក្នុង​យល់សប្ដិ​នោះ​ ដឹងត្រឹម​ថាខ្ញុំ​អង្វរគាត់​ផងសុំគាត់​ផង​ ចុងក្រោយ​គាត់យល់ព្រម​ដោយ​ការ​សុំ​របស់​សំណែន​ពីខ្ញុំ​ដោយខ្ញុំបានសន្យានឹង​ផ្ដល់​សំណែន​ជូនតាម​អ្វី​ដែល​គាត់​ចង់បាន​នៅពេល​ដែល​ខ្ញុំ​មកលេីកក្រោយ(និយាយ​ទៅ​គឺ​ខ្ញុំជំពាក់​សន្យា​សំណែន​គាត់​មួយ​)….​

រួចហេីយក៏លែង​មាន​រឿង​អីកេីតឡេីង​ទៀតទៅ។រឿង​ដែលខ្ញុំបានជួប​ ហេីយសសេររៀប​រាប់​នេះ​ប្រសិនបេីអ្នកទាំងអស់​គ្នា​ជឿឬមិនជឿក៏ស្រេច​តែការយល់ឃេីញរឿងដែលខ្ញុំបានជួប​ ហេីយសសេររៀប​រាប់​នេះ​ប្រសិនបេីអ្នកទាំងអស់​គ្នា​ជឿឬមិនជឿក៏ស្រេច​តែការយល់ឃេីញប៉ុន្តែ​! ជៀសវាងនូវការប្រមាថ​ ក្រែងលោថ្ងៃ​ណាមួយបាន​ដេីរបោះតង់ដេក​ព្រៃ​អាចនឹង​ជួប​រឿង​ដូចខ្ញុំ​ក៏ថាបាន​ ព្រោះ​រឿងខ្មោច​ ព្រាយ​ អាសូរកាយ​ គឺមិនទាន់បាត់អស់ទៅណាឡេីយហេីយក៏សូមអរគុណ​ដល់​រូប​សំណាក់ព្រះ​មួយអង្គនេះ ដែល​បានការពារ​ខ្ញុំនឹងគ្នាខ្ញុំរហូតមក​ ប្រសិន​បេីគ្មានទេនោះ​ ខ្ញុំ​ប្រហែល​ជា…ជាក់ជាមិនខាន។ក្រោយពីបានអាននូវសំណេរដែលទាក់ទងទៅរឿងអបិយជំនឿនេះហើយ សូមបងប្អូនទាំងអស់គ្នាអានដោយវិចារណញ្ញាណទៅលើរឿងរ៉ាវអបិយជំនឿមួយនេះ៕ប្រភព៖khmerload