ក្រោយឃើញលោកបង ឌួង ឆាយ បានសម្រេចចិត្តចូលបួស ស្រាប់តែ កាកាអូស្ត្រាលី បាននិយាយបែបនេះដែរថា

ភ្នំពេញ ៖​ ជាការពិតណាស់ដែលកាលពី ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោក ឌួង ឆាយ សម្រេចចិត្តទៅបួស នៅវត្តមុនីប្រសិទ្ធីវង្ស ដែលមានទីតំាងស្ថិតនៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។នៅថ្ងៃនោះ លោកបង ឌួង ឆាយ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ហើយភ្ជាប់សារមួយឃ្លា ថា “ខ្ញុំបាទបានបួសសាងផ្នួសដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ សូមអ​ហោសក​ម្មអោយខ្ញុំបាទផង”។លុះមកដល់ ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ ម្សិលម៉ិញនេះទៀត លោកបង ឌួង ឆាយ បានបង្ហោះរូបភាពមួយសន្លឹកទៀត ហើយមានសង្ឃដីកា ថា

“ខ្ញុំព្រះករុណាអាត្មាភាព ឌួង ឆាយ បានស្វែងយល់អំពីបញ្ហា ដែលបានកើតមានកន្លងមក កើតឡើងដោយកិលេស កើតឡើងដោយកំ​ហឹ​ង ដោយហេតុសត្វលោក ល្ងង់ខ្លៅ វង្វេងក្នុងវាលវដ្តសង្សារពេលនេះអាត្មាភាព មានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា មានតែផ្លូវនៃព្រះធម៌ទេ ទើបអាចបំបាត់អស់ សៅហ្មង ទាំងពួង។ កាលវេលាដ៏មហាប្រសើរនេះអាត្មាភាពសូមបិណ្ឌបាត នូវមន្ទិលសៅហ្មង ក្នុងចិត្តញោមគ្រប់ៗគ្នា ក្នុងរឿងប​ញ្ហាជីវិតរបស់អាត្មាភាព និងកំហុសរបស់អាត្មាភាពនាពេលកន្លងមក សូមអោយកិលេសទាំងពួង រំ​ងា​ប់ដោយធម៌ រលត់ដោយការអ​ហោ​សិ​កម្ម ចាប់ពីពេលនេះតទៅ។ខ្ញុំព្រះករុណាអាត្មាភាព សូមថ្វាយប្រគេន នូវម​ហាកុស​លដ៏ជ្រះថ្លានេះ ថ្វាយ​ ប្រគេនព្រះករុណាគ្រប់ព្រះអង្គ​ និងញោមញាតិគ្រប់រូប​ សូមជៀសផុត ពីការរាតត្បាតនៃមេរោគកូវី ១៩ ជួបតែសុខ ជួបតែចំរើនដរាបតទឌួង ឆាយានសេចក្តីសុខណាស្មើសេចក្តីស្ងប់”។ក្រោយឃើញបែបនេះ ធ្វើឲ្យ កាកាអូស្ត្រាលី ទប់អារម្មណ៍លែងជាប់ហើយ ក៏បានស៊ែរផុសនេះភ្លាមៗ ហើយពោលពាក្យបែបនេះ ថា ៖“ករុណាសូមឲ្យ លោកបង Duong Chay ឌួង ឆាយ បានស្ងប់អារម្មណ៍ ដោយការគោរពប្រតិបត្តិព្រះធម៌ សូមឲ្យកុសលផលបុណ្យទាំងឡាយ

ជួយឲ្យលោកបង រួចផុតទុក្ខ ការពិតយ៉ាងណាមានតែព្រះទេ ដែលទ្រង់ត្រាស់ដឹង ដូច្នេះបើសិនជាករុណាទាំងអស់គ្នា បានគិតនិងវិភាគ ខុសឆ្គង ទៅលើលោកបង សូមឱ្យលោកបងអហោសិកម្ម ឱ្យករុណាទាំងអស់គ្នាផងទៅចុះ ករុណាសូមថ្វាយបង្គំលោកបងពីចម្ងាយ។បើទាំងអស់គ្នា តាំងខ្លួនជាអ្នកមានជំនឿ គោរពព្រះពុទ្ធសាសនា កុំសើច កុំយំ ទៅលើបុគ្គល ដែលជាព្រះសង្ឃ ដែលតាំងចិត្តលះបង់ដើម្បីប្រតិបត្តិព្រះធម៌ ជាមួយនឹងចិត្តបរិសុទ្ធ ជ្រះថ្លា សូមឲ្យមានចិត្តបរិសុទ្ធជ្រះថ្លាទាំងអស់គ្នា ជីវិតមនុស្សលោកទាំងឡាយ ពោរពេញដោយសេចក្តីសុខ ពេលណាចេះមានមេត្តាចំពោះគ្នា សាធុ សាធុ សាធុ។ កាកាអូស្ត្រាលី-ᴋᴀᴋᴀ ᴋʜ ᴀᴜꜱᴛʀᴀʟɪᴀ”៕ប្រភព៖khnewsposts