ក្រោយសម្រេចចិត្តទៅបួសលោកបង ឌួង ឆាយ មានសង្ឃដីកាបែបនេះថា

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាកាលពីម្សិលម៉ិញនេះ នាថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោក ឌួង ឆាយ សម្រេចចិត្តទៅបួស នៅវត្តមុនីប្រសិទ្ធីវង្ស ដែលមានទីតំាងស្ថិតនៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ក្នុងនោះ លោកបង ឌួង ឆាយ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ហើយភ្ជាប់សារមួយឃ្លា ថា “ខ្ញុំបាទបានបួសសាងផ្នួសដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ សូមអ​ហោសក​

ម្មអោយខ្ញុំបាទផង”។ដោយឡែកចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ លោកបង ឌួង ឆាយ បានបង្ហោះរូបភាពមួយសន្លឹក ហើយមានសង្ឃដីកា ថា “ខ្ញុំព្រះករុណាអាត្មាភាព ឌួង ឆាយ បានស្វែងយល់អំពីបញ្ហា ដែលបានកើតមានកន្លងមក កើតឡើងដោយកិលេស កើតឡើងដោយកំ​ហឹ​ង ដោយហេតុសត្វលោក ល្ងង់ខ្លៅ វង្វេងក្នុងវាលវដ្តសង្សារពេលនេះអាត្មាភាព មានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា មានតែផ្លូវនៃព្រះធម៌ទេ ទើបអាចបំបាត់អស់ សៅហ្មង ទាំងពួង។ កាលវេលាដ៏មហាប្រសើរនេះអាត្មាភាពសូមបិណ្ឌបាត នូវមន្ទិលសៅហ្មង

ក្នុងចិត្តញោមគ្រប់ៗគ្នា ក្នុងរឿងប​ញ្ហាជីវិតរបស់អាត្មាភាព និងកំហុសរបស់អាត្មាភាពនាពេលកន្លងមក សូមអោយកិលេសទាំងពួង រំ​ងា​ប់ដោយធម៌ រលត់ដោយការអ​ហោ​សិ​កម្ម ចាប់ពីពេលនេះតទៅ។ខ្ញុំព្រះករុណាអាត្មាភាព សូមថ្វាយប្រគេន នូវម​ហាកុស​លដ៏ជ្រះថ្លានេះ ថ្វាយ​ ប្រគេនព្រះករុណាគ្រប់ព្រះអង្គ​ និងញោមញាតិគ្រប់រូប​ សូមជៀសផុត ពីការរាតត្បាតនៃមេរោគកូវី ១៩ ជួបតែសុខ ជួបតែចំរើនដរាបតទឌួង ឆាយានសេចក្តីសុខណាស្មើសេចក្តីស្ងប់”៕ប្រភព៖khnewsposts