តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បង្ហាញមនោសញ្ចេតនាជ្រាលជ្រៅ ជូនពរ ពេជ្រ សោភា ក្នុងថ្ងៃខួបកំណើត

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានជ្រាបដឹងហើយថា មើលពីសម្រកក្រៅកំពូលតារាចម្រៀងស្រីដ៏ល្បីពីរដួងប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា ហាក់មិនសូវបង្ហាញភាពស្និទ្ធស្នាលនឹងគ្នាប៉ុន្មាននោះទេ ប៉ុន្ដែធាតុពិតនៅក្រៅឆាកវិញ អ្នកទាំងពីរជាមិត្តភក្ដិមានមនោសញ្ចេតនាល្អនឹងគ្នាខ្លាំងណាស់ ។ដោយឡែក ម្សិលមិញ ជាថ្ងៃខួបកំណើតគម្រប់ ៣៦ ឆ្នាំរបស់តារាចម្រៀងស្រី ពេជ្រ សោភា ដោយក្នុងនោះគេឃើញមានមិត្តភក្ដិរួមចង្កោមសិល្បៈ សាច់ញាតិ បងប្អូន ក៏ដូចជាទស្សនិកជនជាច្រើន

បានផ្ញើសារជូនពរនាងប្រកបដោយក្ដីគោរព ស្រឡាញ់ រាប់អាន ហើយក្នុងចំណោមមិត្តភក្ដិចាស់ៗរួមអាជីពជាមួយគ្នានោះ គេក៏ឃើញមានកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ផងដែរ ។ជាក់ស្តែង កន្លងមក ដ្បិតថា សុគន្ធកញ្ញា និង សោភា ជាមិត្តចាស់ផង និង ជាមិត្តរួមអាជីពស្ថិតក្រោមដំបូលផលិតកម្មតែមួយផង ប៉ុន្ដែគេពុំសូវឃើញអ្នកទាំងពីរបានជួប និង ជិតស្និទ្ធស្នាលគ្នាញឹកញាប់ណាស់ ដោយឡែកស្រាប់តែនៅក្នុងឱកាសខួបកំណើត ពេជ្រ សោភា ឆ្នាំនេះ

អ្នកម្ដាយដ៏ស្រស់ស្អាត ឱក សុគន្ធកញ្ញា បានពោលពាក្យផ្អែមល្ហែមពេញដោយមនោសញ្ចេតនាទៅកាន់មិត្តសម្លាញ់ថា «មិនសូវមានរូបជាមួយគ្នាទេ.. លើកក្រោយពេលជួបគ្នាត្រូវថតរូបឱ្យបានច្រើនៗ តែថ្ងៃនេះចង់និយាយថា រីករាយថ្ងៃកំណើតឯង.. ជូនពរឯងមានសុខភាពល្អ ការងារកាន់តែរីកចម្រើន មុខរបរជោគជ័យ លុយហូរចូលដូចទឹក ហើយសម្រស់វិញមិនបាច់និយាយដឹងតែស្អាតជាអមតៈ»៕ប្រភព៖ហ្វេសប៊ុក