មានងារជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តែលោកប្រើប្រាស់ជីវិតរស់នៅយ៉ាងសាមញ្ញបែបនេះមហាជនភ្ញាក់ផ្អើលខ្លាំង

ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីថ្មីៗនេះ អ្នកឧកញ៉ាចិត្តធម៍ ឡេង ណាវ៉ាត់ត្រា បានបង្ហាញពីជីវិតតាមរយៈរកម្ហូបអាហារការតាមបែបលក្ខណៈជនបទ សាមញ្ញ ធម្មតាៗ ទោះបីជាលោកមានទ្រព្យសម្បត្តិរហូតដល់រាប់លានដុល្លារក៏ពិតមែនក្តីក៏ដោយចុះ។ជាក់ស្ដែង យោងតាមគណនី ហ្វេសប៊ុករបស់ អ្នកឧកញ៉ា បានបង្ហោះពីរូបភាពការចុះរកត្រីនៅក្នុងភក់ដោយផ្ទាល់ ដើម្បីយកធ្វើម្ហូបអាហារសម្រាប់បរិភោគ តាមបែបលក្ខណៈកសិករជនបទ ដែលសកម្មភាពបែបនេះ

ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមធ្វើការគោរពដល់លោកខ្លាំងណាស់។ចំណែកអ្នកគាំទ្រវិញ ក៏បានស្រឡាំងដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ធ្វើខ្លួនតាមបែបជនបទបែបនេះ ដោយមិនប្រកាន់ខ្លួនបន្តិចសោះឡើយ ចំណែកហ្វេនមួយចំនួនទៀតក៏ពោលពាក្យថា ម្ហូបដែលលោក ឧកញ៉ា ធ្វើប្រាកដជាឆ្ងាញ់មិនខាន ដោយមើលទៅទំនងខ្លាំងណាស់ ពិតជាគួរចង់ឲ្យភ្លក់ណាស់៕ប្រភព៖khmerload