នោះៗ លៀង ចាន់ឡា ស្នើសុំអោយសមត្ថកិច្ចស្រាវជ្រាវរកជនម្នាក់ដែលបានចោទប្រកាន់នាងធ្វើរឿងបែបនេះ

ភ្នំពេញ ៖ ជាការពិតណាស់ដែលមួយរយៈចុងក្រោយនេះ តារាចម្រៀង លៀង ចាន់ឡា បានត្រូវគេដឹងថា កំពុងស្ថិតក្នុងស្ថានភាពមិនល្អប៉ុន្មាន ទាំងជីវភាព និងបច្ចុប្បន្នភាពរបស់ការងារថែមទៀតនោះ។លើសពីនេះទៅទៀត ស្របពេលកំពុងមានទុក្ខក្នុងខ្លួនបែបនេះហើយ​ នៅមានមនុស្សមួយចំនួន នៅតែព្យាយាមជាន់ពន្លិច តារាចម្រៀងរូបនេះ ថែមទៀត តាមរយៈ ការផុសរូបប្រមាថជាតិសាសន៍នេះ ដោយបានបញ្ជាក់ឈ្មោះអ្នកធ្វើជា តារាចម្រៀង លៀង ចាន់ឡា ម្នាក់នេះថែមទៀត។គួរបញ្ជាក់ផងដែរថា តារាចម្រៀង លាង ចាន់ឡា ត្រូវបានគេចោទប្រកាន់

ថាខ្លួនបានយកទង់ជាតិខ្មែរទៅស្លៀក ហាក់បីដូចជា បង្ហាញភាពមើលងាយនិង ប្រមាថទៅកាន់ប្រទេសជាតិទាំងមូល។ ជាក់ស្ដែង មានសារព័ត៌មានមួយចំនួន ចេញមុននិយាយថា ម្នាក់នោះជា រូបខ្លួននោះ តែតាមពិត គ្រាន់តែស្រដៀងរាងតែប៉ុណ្ណោះ ហើយក៏មិនមែនជារូបនាង ជាពិសេស នាងក៏គ្មានថ្ងៃធ្វើរឿងបែបនេះដែរ៕

តារាចម្រៀងស្រីរូបនេះ ក៏បានឆ្លើយតប ដោយនិយាយថា​៖ បើថាចង់ល្បីផេកណាស់ ចង់ជាប់គុកណាស់ ចាំគេលេងអោយមើល សូមសមត្ថកិច្ចជួយស្រាវជ្រាវរកមុខនាក់ស្លៀកនេះផង ហើយក៏សូមអរគុណម្ចាស់ផេកផងដែរ ថារូបនាងខ្ញុំឬមិនមែន បើច្បាស់ថាមែន ចាំជួបគ្នានៅប៉ុស្តិ៍ អរគុណ៕ប្រភព៖khmerload