ធ្មេចបើកៗដល់ថ្ងៃកំណើតកូនស្រីអាយុ ១ ឆ្នាំ នី រតនា និងគ្រួសាររៀបចំឡើងយ៉ាងមានសុភមង្គលក្នុងគ្រួសារ

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីលោក នី រតនា គឺជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប ប្រចាំផលិតកម្មរស្មីហង្សមាស ហើយបទជាច្រើន របស់តារាដែលមានសម្លេងផ្អែមរូបនេះ នៅតែដក់ជាប់អារម្មណ៍ប្រិយមិត្តដដែលមកដល់ថ្ងៃនេះ។ជាក់ស្ដែងលុះមកដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅ លោកបានចូលរោងការតាមប្រពៃណី ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ដែលជាហ្វេន របស់ខ្លួន ហើយក្រោយមកបន្តិចក៏ភរិយាលោក បានសម្រាលកូនស្រីម្នាក់ដ៏ស្រស់ស្អាត មានឈ្មោះ នីវណ្ណ មែលឡានី។

គិតត្រឹមថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ នេះ អូនមែល ប្រែប្រួល កាន់តែប្លែកច្រើន គួរឲ្យគ្រឺតខ្លាំងណាស់ ជាពិសេសថែមទៀតនោះ នាថ្ងៃនេះដែរ គឺអូនមែល អាយុបាន១ឆ្នាំហើយ។ក្នុងនោះ លោក នី រតនា និងភរិយា បានរៀបចំកម្មវិធីដ៏តូចមួយជាលក្ខណៈគ្រួសារសម្រាប់កូនស្រីសំណព្វចិត្តរបស់ខ្លួន មើលទៅសាមញ្ញមែន តែពោរពេញដោយស្នាមញញឹម គ្រប់ៗគ្នា គ្រាន់តែឃើញ ក៏មានក្តីសុខជំនួសដែរ។នី រតនា បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “សុភមង្គលក្នុងគ្រួសារ មិនមែនជារឿងចៃដន្យ តែជារឿងដែលត្រូវបង្កើតឡើង ស្នាមញញឹម របស់អូននិងកូន ជាក្តីសុខ

និងជាកំលាំងចិត្តរបស់បង។រីករាយថ្ងៃកំណើតកូនស្រីប៉ា នីវណ្ណ មែលឡានី ដោយសារកូវីដ ទើបប៉ាម៉ាក់ត្រូវលុបចោលកម្មវិធីធំ ដែលគ្រោងទុក គឺនៅត្រឹមកម្មវិធីតូចមួយមានតែគ្រួសារ ប៉ុន្តែពោរពេញទៅដោយក្តីសុខ

និង សុភមង្គល Happy 1st Birthday to my baby MEL”។តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតនោះ សូមទស្សនារូបភាពស្អាតៗ ក្នុងថ្ងៃខួបកំណើត អូនមែល ទំាងអស់គ្នា ៕ប្រភព៖khnewsposts