ពីក្មេងវ៉ៃសារ៉ាស្បែកជើងតាមហាងគុយទាវ តស៊ូប្រឹងប្រែងរហូតកែប្រែជីវិតខ្លួនឯងស្ទើទាំងស្រុង

ភ្នំពេញ ៖ ជាការពិតណាស់ដែលពាក្យចាស់លោកតែងពោលថា វាសនាមនុស្សមើលមិនឃើញ គ្មាននរណាម្នាក់ អាចដឹងថាថ្ងៃណាមួយនឹងត្រូវជួបរឿងអ្វី រឿងល្អ ឬ អាក្រក់ គឺអាស្រ័យទៅលើបុគ្គលម្នាក់ៗចេះតម្រង់ទិសឱ្យជីវិតខ្លួនឯង ។ តួយ៉ាងក្មេងប្រុសម្នាក់ នៅខេត្តកំពង់ចាម ធ្លាប់ជាក្មេងអនាថាដើរខាត់សារ៉ាស្បែកជើងតាមហាងគុយ​ទាវ​ ពេលនេះអាចផ្លាស់ប្ដូរវាសនាខ្លួនឯងទាំងស្រុង ត្រូវបានថ្នាក់ដឹកកំពូលខេត្ត ជាច្រើនរូបស្រឡាញ់ចូលចិត្ត ព្រោះតែភាពតស៊ូ និងអំណោយផលពីធម្មជាតិរបស់គេ តែងធ្វើឱ្យអ្នកដទៃមានតែស្នាមញញឹម ។

យូរ៉ា ហៅអូនអ៊ូក កាលពីក្មេងធ្លាប់ដើរខាត់ស្បែកជើង រកប្រាក់ចិញ្ចឹមជីវិតខ្លួនឯង ទោះក្រលំបាកយ៉ាងណាគេមិនដែលប្រព្រឹត្តិអំពើមិនល្អក្នុងសង្គមឡើយ ។ ដោយសារតែរូបរាង មុខមាត់របស់គេបែបកំប្លែង បូកផ្សំជាមួយនឹងអត្តចរិតល្អនោះ ក្មេងប្រុសរូបនេះបានជួបមនុស្សល្អជាច្រើនស្រឡាញ់ចូលចិត្ត ។ រហូតដល់ថ្ងៃមួយ យូរ៉ា បានជួបនឹងលោក អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម ដោយសារកុមារារូបនេះ មានអត្តចរិតល្អ មានភាពតស៊ូក្នុងជីវិត លោកអធិការក៏បានយកទៅចិញ្ចឹម ទំនុកបម្រុង ផ្គត់ផ្គង់ផ្ដល់ការស្នាក់នៅ ការរៀនសូត្រ ។

ដោយសារកុមារារូបនេះ មានការតស៊ូពុះពារខ្លួនឯងផង ទើបគេអាចផ្លាស់ប្ដូរវាសនាពីក្មេង ​ខាត់សារ៉ាស្បែកជើងម្នាក់បានប្រឡូកក្នុងកិច្ចការសង្គមជាបន្តបន្ទាប់ រហូតបានជួបនឹងថ្នាក់ដឹកនាំកំពូលខេត្តកំ​ព​ង់​ចាម និងមនុស្សល្អៗក្នុងសង្គមជាច្រើន ។ ពេលនេះកុមារារូបនេះ កំពុងមានឱកាសជាច្រើនដើម្បីកសាងអនាគតខ្លួនឯង ជាទំពាំងដ៏ល្អរបស់សង្គមជាតិទៅថ្ងៃខាងមុខ ៕ប្រភព៖popular