ខប់ៗតែម្តង! ក្រោយកែសម្ភស្សរួច សុខា សុខា ប្លែកមុខមាត់៣៦០ដឺក្រេធ្វើអោយហ្វេនៗភ្ញាក់ព្រឺត (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនដែលនិយមលេងបណ្តាញសង្គមបានស្គាល់ជ្រាបច្បាស់ហើយ តារា TikTok ដ៏ល្បីម្នាក់ឈ្មោះ សុខា សុខា ដែលកំពុងទទួលបាន ការចាប់អារម្មណ៍ពីសំណាក់មហាជនទូទៅ ។ តារា TikTok រូបនេះ មានអ្នកខ្លះចូលចិត្ត និងអ្នកខ្លះទៀតក៏មិនចូលចិត្តផងដែរ ហើយថែមទាំង ដៀលនូវពាក្យមិនសមរម្យមួយចំនួន ថាជា មនុស្សសំរាម មនុស្សអត់គ្រប់ទឹក មនុស្សឆ្កួត ស្តាប់ហើយ សុខា ពិតជាមានអារម្មណ៍ ឈឺចុកចាប់ខ្លាំងណាស់។ដោយឡែក ម្សិលមិញនេះ នាថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២០ ម្ចាស់ហាងកែសម្ផស្សមួយកន្លែង

សុខចិត្តជួយកែសម្ផស្សឲ្យ សុខា ដោយឥតគិតថ្លៃ ហើយម្ចាស់ហាងនេះ ក៏បានទិញម៉ូតូScoopy ១គ្រឿងដ៏ស្រស់ស្អាតឲ្យទៀត។យ៉ាងណាមិញ ក្រោយពី កែសម្ផស្ស រួច សម្រស់របស់ សុខា សុខា ពិតជាស្រស់ស្អាតខ្លាំងណាស់ ដូច​មនុស្ស​២នាក់ផ្សេង​គ្នា​អ៊ីចឹង។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក