ថ្ងៃមុនប្រទះឃើញសត្វសុនកពណ៌ខៀវ ពេលនេះស្រាប់តែឃើញសត្វសុនកពណ៌ក្រហមយ៉ាងចម្លែក

រុស្ស៊ី ៖ ជាការពិតនាស់ដែលមានសុនកអនាថានៅរុស្ស៊ីមួយចំនួន បានប្រែរោមទៅជាពណ៌ក្រហមយ៉ាងចម្លែក សង្ស័យបណ្តាលមកពីការបំពុលបរិស្ថាន ដែលស្ថិតនៅក្បែរអតីតរោងចក្រផលិតអាវុធគីមីក្នុងទីក្រុង Dzerzhinsk ប្រទេសរុស្ស៊ី ខណៈកាលពីពេលកន្លងមក សុនកចំនួន ៧ ក្បាល បានប្តូរពណ៌ទៅជាខៀវនិងត្រូវបានគេប្រទះឃើញនៅក្នុងតំបន់តែមួយ។សុនកដែលបានប្រែពណ៌ទៅជាក្រហមនេះ ត្រូវបានគេប្រទះឃើញនៅក្បែររោងចក្រ Kristall ដែលពីមុនជារោងចក្រផលិតគ្រឿងផ្ទុះ និងរំសេវ។ ដោយឡែក គេនៅមិនទាន់ដឹងច្បាស់ថាសុនកទាំងនេះត្រូវបានអាជ្ញាធរចាប់បាន ឬយកទៅធ្វើតេស្តពិនិត្យយ៉ាងណានោះទេ។

ដោយឡែក ចំពោះសុនករោមខៀវវិញត្រូវបានគេប្រទះឃើញនៅជិតរោងចក្រ Dzerzhinskoye Orgsteklo ដែលជារោងចក្រផលិតសារធាតុគីមី អាស៊ីត hydrocyanic និងកញ្ចក់ plexiglass ដ៏ធំមួយនៅរុស្ស៊ី។អាជ្ញាធរក្នុងតំបន់ រួមជាមួយនឹងខាងពេទ្យសត្វបានប្រាប់អ្នកស្រុកថា សត្វទាំងនេះមិនបានប្រែពណ៌ដោយសារសារធាតុគីមីនោះទេ

ហើយក៏មិនមែនកើតចេញពីជាតិពុលអ្វីដែរ។ តែទោះជាយ៉ាងណាក៏ដោយ សត្វសុនកខៀវទាំងនេះនឹងត្រូវបានអាជ្ញាធររក្សាទុក និងបន្តស្ថិតក្រោមការឃ្លាំមើលយ៉ាងជិតស្និទ្ធចំនួន​ ២០ ថ្ងៃ៕ប្រភព​៖khmerload