មានចឹងទៀត? គូស្វាមីភរិយា ១ គូ ទទួលបានធុងហ្គាស និងសាំង ជាចំណងដៃអាពាហ៍ពិពាហ៍ព្រោះតែ (មានវីដេអូ)

ឥណ្ឌា ៖ ជាការពិតណាស់ដើម្បីធ្វើឲ្យគូស្វាមីភរិយាថ្មីថ្មោងមួយគូ ចងចាំនិងមិនអាចបំភ្លេចបាន មិត្តភក្ដិរបស់ពួកគេ បានចងចំណងដៃជាកាដូដ៏ពិសេស គឺធុងហ្គាស LPG និងប្រេងសាំងកន្លះធុង ដើម្បីគិតពីសុខទុក្ខ ខណៈពេលតម្លៃប្រេងសាំងឡើងថ្លៃ នៅក្នុងប្រទេសឥណ្ឌា។ជាក់ស្ដែងក្នុងវីដេអូ ដែលបង្ហាញពីអំណោយដ៏មានការភ្ញាក់ផ្អើលទាំងនោះ ត្រូវបានផ្ដល់ទៅ គូស្វាមីភរិយា ១គូមកពីទីក្រុង Chennai ក្នុងរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ដែលបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានធ្វើការសរសើរដល់ក្រុមមិត្តភក្តិកូនកំលោះក្រមុំទាំងនោះ ដែលចេះគិតបានវែងឆ្ងាយ។

លើសពីនេះ ក្នុងវីដេអូបានបង្ហាញឱ្យឃើញ កូនកំលោះក្រមុំថ្មីថ្មោងបានសើចបិទមិនជិត ខណៈក្រុមមិត្តភក្ដិចង់ដៃនូវអំណោយ ដែលមិននឹកស្មានដល់ទាំងនោះ។គួរជមា្របដែរថា ដោយសារតម្លៃប្រេងសាំងនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ ១០០រ៉ូពី (១.៣៨ដុល្លារអាមេរិក) ក្នុង១លីត្រ និងហ្គាស ៩០០រ៉ូពី (១២.៤៣ដុល្លារអាមេរិក) ក្នុង ១គីឡូក្រាម ជាតម្លៃមួយដែលថ្លៃបំផុត ទើបក្រុមមិត្តភក្ដិសម្រេចចងចំណងដៃបែបនេះតែម្ដង៕ប្រភព៖khmerload