អីយ៉ាសស្ងាត់ អុីណូ ទម្លាក់បទរ៉េបនិងគេដែរហើយធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង (មានវីដេអូ)

ភ្នំពេញ ៖ ជាការពិណាស់ដែលកាលពីប៉ុន្មានថ្ងៃមុនឃើញថា តារាចម្រៀងលោក អុីណូ បានទម្លាក់បទចម្រៀងបានរ៉េបហុីបហបមួយបទនៅក្នុងបណ្តាញសង្គម ក្រោយពីតារាចម្រៀង ព្រាបសុវត្ថិនិង ខេមៈសិរីមន្ត តបានចេញបទបែបញ៉ាក់កន្រ្តាក់អារម្មណ៍បែបនេះរួចមក។

ជាក់ស្ដែងតារាចម្រៀងប្រុសរូបនេះ បានចេញបទមួយដែលមានចំណងជើងថា «Talk sh*it» នៅក្នុងគេហទំព័រយូធូប ដែលបទនេះលោក ចង់និយាយអំពីរឿងពិតរបស់ខ្លួន នឹងការរើសអើងកាលពីជាង១០ឆ្នាំមុន ដោយសារមិនទាន់ល្បី ជិះម៉ូតូ Smash មិនទាន់សម័យ ដើរមិនចុះចំណោមគេ នៅផ្ទះជួល។ដោយឡែកក្រៅពីនេះទៀត បទនេះបានបង្កប់អត្ថន័យ ដោយចង់លើកទឹកចិត្ត ដល់អ្នកក្រខ្សត់ ដល់អ្នកដែលត្រូវគេមើលងាយ ដែលត្រូវគេប្រកាន់វណ្ណៈដាក់ខ្លួន ឲ្យក្រោកឈរឡើង កុំបាក់ទឹកចិត្ត ត្រូវមានការតស៊ូ ព្រោះយើងមិនមែនក្ររហូតនោះទេ។

ចំណែកអ្នកគាំទ្រក៏បានបានភ្ញាក់ផ្អើលដែលតារាប្រុសរូបនេះអាចរ៉េបបានផង ដោយកន្លងធ្លាប់តែស្តាប់បទលោកច្រៀងជាបទមនោសញ្ចេតនាប៉ុណ្ណោះ៕ប្រភព៖khmerload