មិនធម្មតា! ២នាក់ឪពុកកូន សម្ងំរស់នៅក្នុងព្រៃ៤០ឆ្នាំ បើដឹងអាហារប្រចាំថ្ងៃស្ទើរមិនគួរអោយជឿ

បរទេស៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង រំភើបជាខ្លាំងក្រោយមានករណី​ជាច្រើន​មកហើយ​ទាក់​ទង​នឹងក្មេងៗ ឬចាស់​ៗ​រស់​នៅក្នុងព្រៃត្រូវបាន​គេ​ប្រទះ​ឃើញ ​និង​ជួយ​ស ង្គ្រោះ ​ជាបន្តបន្ទាប់ ឲ្យ​មក​ជួបជុំគ្រួសារ​សាច់​ញាតិ​បង​ប្អូនក្នុងភូមិ​ឡើង​វិញ។ អ្នកខ្លះវង្វេង​ផ្លូវ ខ្លះចង់​ទៅ​រស់​នៅខ្លួន​ឯងឲ្យ​ឆ្ងាយ​ពី​សង្គម មានរយៈពេលខ្លី និង​ខ្លះរហូតរាប់​សិបឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង នៅក្នុងឆ្នាំ​ ២០១៣ មនុស្ស​ជាច្រើន​មាន​ការ​ភ្ញាក់​ផ្អើល បន្ទាប់​ពី​គេរក​ឃើញ​បុរស​ ២នាក់ ​សម្ងំ​រស់​នៅ​ក្នុង​ព្រៃ​ជ្រៅ​រហូត​ដល់ប្រមាណជាង ៤០ឆ្នាំ​នៅ​ស្រុក Tay Tra ខេត្ត Quang Ngai ប្រទេស​វៀតណាម។ លោក Ho Van Lang អាយុ ៤៤​ឆ្នាំ និង​ឪពុក Ho Van Thanh អាយុ ៨៥​ឆ្នាំ ត្រូវបាន​គេ​រាយការណ៍ថា ​រស់​នៅ​ក្នុង​ព្រៃ​រហូតដល់​ទៅ ៤១​ឆ្នាំ។ ពួក​គេ​បាន​ចាកចោល​ផ្ទះ​សម្បែង​ភូមិកំណើត ក្នុងអំឡុង​សង្គ្រាម​វៀតណាម​កាល​ពី​ជាង ៤​ទសវត្សរ៍​កន្លងទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក ពួក​គេបាន​សម្របខ្លួន​រស់​នៅក្នុង​ព្រៃតាម​រយៈ​ការ​ប រ បា ញ់​ ស ត្វនិង​សង់​ជម្រក​សម្រាប់​ខ្លួន​ឯង។ ឪពុក និងកូន​ត្រូវ​បាន​អ្នក​ស្រុក​មួយ​ក្រុមប្រទះឃើញ

​អំឡុង​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ព្រៃជ្រៅ​នៅ​ភាគ​កណ្ដាល​ប្រទេស។ ទាំង​ឪពុក និង​កូន មិនដែល​បាន​ទាក់​ទង​ជាមួយ​គ្រួសារ​ទេ ហើយ​លោក Lang ចេះ​និយាយ​តែ​គ្រាម​ភាសា​ពីរបីពាក្យ​ប៉ុណ្ណោះ ឯ​ឪពុក​របស់​លោកបានក្លាយជាថ្ល ង់​ទាំងស្រុង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ អាជ្ញាធរ​វៀតណាម​បាន​អះអាង​ថា ​ពី​មុនពួកគេ​រស់​នៅ​ក្នុង​ភូមិ​ដូច​មនុស្ស​ទូទៅ ប៉ុន្តែ​ក្រោយ​មក​ពួក​គេ​បាន​រត់​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ ព្រោះ​ភ័យ​ខ្លាច​នឹង​ស្នូ រ ​កាំ ភ្លើ ង មី ន​ ផ្ទុះ ​សម័យ​ សង្គ្រា ម​ដែល​បាន​ស ម្លា​ ប់់​សមាជិក​គ្រួសាររបស់គាត់​ផ្សេងទៀត​អស់។ ឪពុក​របស់​លោក Lang បាន​រក្សា​ទុក​ខោ​ទាហាន​បាន​យ៉ាង​ល្អ​ដោយ​បត់​ទុក​នៅ​​ជ្រុងម្ខាងនៃ​​ផ្ទះ​ឈើ ​ក្នុង​ព្រៃដែល​មាន​កម្ពស់​ពីដីប្រមាណ ១​ម៉ែត្រ​កន្លះប៉ុណ្ណោះ

​និង​អាវ​សាច់​ក្រណាត់​ពណ៌​ក្រហម​​របស់​កូន​ពាក់ ​ថ្ងៃ​រត់​ភៀស​ខ្លួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ​ការ​រក​អាហារ​បរិភោគ​វិញ ពួក​គាត់​បាន​ធ្វើឧបករណ៍​ដាក់​អន្ទា ក់​យក​សត្វ​ជា​ច្រើន​ដូច​ជា ​កណ្ដុរ​ ប្រចៀវ ពស់ បង្កួយ កង្កែប បក្សី ត្រី និង​ស្វា​ជា​ដើម ​ហើយក៏​មាន​ប្រើ​ភ្លើង​ចម្អិន​ដែរ។ ពួក​គាត់បាន​ច្នៃ​អំ បែ ង​គ្រា ប់​ បែ ក​ ជា ​ពូ ថៅ ឬ​កាំ​បិ ត​សម្រាប់​បក​សំបក​ឈើ​ធ្វើ​សំលៀកបំពាក់។ ឪពុក​របស់​លោក មិន​ដែល​រៀប​រាប់​ប្រាប់​ពី​ពិភព​លោក​ខាង​ក្រៅឲ្យលោកបានស្គាល់​ឡើយ ដូច្នេះ​ក្រោយ​ត្រឡបប់​មក​ភូមិកំណើត គាត់​ត្រូវរៀន​សម្របខ្លួនជាមួយសង្គម​ទំនើប​ឡើង​វិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តួយ៉ាង ឥឡូវ​អ្នក​ទាំង​ពីរ​បាន​រស់​នៅ​ក្នុង​ផ្ទះ​តូច​មួយ​ជាមួយគេឯង ហើយ​គាត់ក៏​បាន​នាំ​អ្នក​ថត​រូប​ជន​ជាតិ​បរទេសឈ្មោះ Alvaro Cerezo អមជាមួយ​អ្នកបកប្រែ​ម្នាក់ ធ្វើ​ដំណើរដ៏វែងឆ្ងាយ​ទៅ​ផ្ដិត​យក​ទិដ្ឋភាព និង​កន្លែង​ធ្លាប់​រស់​នៅ​ក្នុង​ព្រៃ​នោះ​ថែម​ទៀតផង៕ប្រភព៖ហ្វេសប៊ុក