កៀកថ្ងៃបុណ្យនៃក្ដីស្រលាញ់ប្រជាជនថៃជាច្រើននាំគ្នាទិញផ្ការកុលាបបួងសួងព្រះសុំសង្សារយ៉ាងច្រើនកុះករ

ភ្នំពេញ ៖ ជាការពិតណាស់ដែលកៀកនឹងដល់ថ្ងៃទិវានៃសេចក្ដីស្រឡាញ់ ១៤ កុម្ភៈហើយ ខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ។ ក្នុងនោះសម្រាប់អ្នកដែលមានគូក៏បានត្រៀមកាដូដើម្បីបង្ហាញពីក្ដីស្រឡាញ់ឱ្យគា្នទៅមកទៅវិញ ដោយឡែកសម្រាប់អ្នកដែលគ្មានគូក៏កំពុងតែព្យាយាមរកវិធីផ្សេងដើម្បីឱ្យបានសង្សារនឹងគេកុំឱ្យគេថានៅសាវកែ។

តួយ៉ាងងាកទៅមើលប្រទេសថៃឯណោះ ជិតនឹងដល់ថ្ងៃ១៤ កុម្ភៈនេះ យុវវជនថៃប្រុសស្រីថៃបាននាំគ្នាយកផ្កាកុលាបក្រហមទាំងបាច់ៗ យកទៅបួងសួងព្រះដើម្បីសុំគូព្រេង ព្រោះគេមានជំនឿថាឱ្យតែរៀងរាល់ថ្ងៃព្រហស្បត្តិ៍បើកាលណាទៅបួងសួង នោះនឹងបានដូចបំណងប្រាថ្នា ជាពិសេសរឿងគូព្រេងគឺស័ក្តិសិទ្ធិបំផុត ។ទន្ទឹមនឹងនោះ សម្រាប់អ្នកដែលមានគូហើយក៏ទៅសុំបួងសួងឱ្យស្រឡាញ់គ្នាបានយូរអង្វែង មិនព្រាត់ប្រាស់គ្នា។

មួយវិញទៀត ទោះបីជាពេលនេះប្រទេសថៃកំពុងតែរាតត្បាតដោយវីរុសកាចសាហាវកូវីដ-១៩ ក៏ដោយ ក៏យុវជនថៃនៅតែទៅផ្ដុំគ្នាកកកុញដើម្បីសុំគូព្រេងដែរ ដោយក្នុងនោះពួកគេបាននាំគ្នានិយាយថា «កូវីដក៏ខ្លាច ប្ដីក៏ចង់បាន»។បើតាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុកថៃ Ejan បានប្រាប់ថា មិនមែនប្រជាជនទាំងអស់នោះទេដែលមានជឿលើរឿងអប្បិយជំនឿនេះ គឺអាស្រ័យលើបុគ្គលម្នាក់ៗដែលគាត់យល់ថាការធ្វើរបស់គាត់ពិតជាបានជោគជ័យ ហើយគាត់ក៏បន្តជឿ និង អ្នកខ្លះក៏គេពុំមានជំនឿលើរឿងបែបហ្នឹងដែរ ៕ប្រភព៖popular