យំលែងចេញហើយ ខំសន្សំលុយច្រើនឆ្នាំដាក់ក្នុងទូឈើ លុះដល់ថ្ងៃត្រូវការប្រើប្រាស់បើកទូមើលស្ទើស្ទះឈាម

ភ្នំពេញ ៖ ជាការពិតណាស់ដែលមិនថាអ្នកណាទេ ឱ្យតែមានលុយកាក់តែងតែចង់សន្សំសំចៃទុកដើម្បីប្រើប្រាស់ទៅថ្ងៃមុខ ដោយយកលុយនោះទុកដាក់នៅផ្ទះតាមទម្លាប់ជាជាងយកទៅផ្ញើនៅធនាគារ ព្រោះយល់ឃើញថាពេលខ្លះត្រូវការប្រើបន្ទាន់ គឺមានលុយស្រាប់នៅផ្ទះមិនចាំបាច់ទៅដកនៅធនាគារ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ការទុកដាក់លុយពិតជាសំខាន់ណាស់ ព្រោះក្រដាសប្រាក់កាលណាតែទុកដាក់មិនបានត្រឹមត្រូវ និង កន្លែងដែលគ្មានសុវត្ថិភាពនោះ ប្រាកដណាស់នឹងធ្វើឱ្យខូចជាក់ជាមិនខាន ។

ជាក់ស្តែងថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កំពុងផ្ទុះការចាប់អារម្មណ៍បន្ទាប់ពីម្ចាស់គណនីឈ្មោះ សុខ ហេង បានចេញមកបង្ហោះរូបភាពលុយរបស់ខ្លួនដែលបានខូចខាតទាំងទឹកចិត្តក្រៀមក្រំ សោកស្ដាយ ព្រោះតែគាត់បានយកលុយទុកសន្សំដាក់ក្នុងទូឈើមិនប៉ុន្មានផង ស្រាប់តែក្រដាសលុយនោះខូចដាច់ខ្ទេចខ្ទីស្ទើរអស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែកម្ចាស់គណនីនេះបានបង្ហោះរៀបរាប់ថា ៖ «មានលុយមិនចេះចាយ សេដ បងប្អូនកុំយកតម្រាប់តាមខ្ញុំ បើមានលុយចាយឱ្យអស់ៗទៅ» ។ តាមរយៈសារម្ចាស់គណនីខាងលើ ក៏ចង់ផ្ដាំផ្ញើដល់បងប្អូនទាំងអស់ឱ្យបង្កើនការទុកដាក់ចំពោះលុយកាក់ឱ្យបានល្អ គួរកុំទុកដាក់ដូចគាត់ ព្រោះអាចនឹងខូចខាតលុយបង់ការអស់ទទេៗ ហើយនេះក៏គួរទុកជាមេរៀនមួយផងដែរ ៕ប្រភព៖freshkh.

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​