
ព្រះសីហនុ ៖ ជាការពិតណាស់ប្រិយមិត្តខ្លះប្រហែលជាធ្លាប់បានឃើញហើយ ត្រីដូហ្វីនដែលជាប្រភេទត្រីដ៏កម្រ ជាពិសេសត្រីនេះឆ្លាតលើសលុបតែម្តង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះបើយោងតាមប្រភពវីដេអូមួយ មានរយៈពេលចំនួន ១៧វិនាទី ដោយបង្ហោះឡើង ដោយគេហទំព័រ ហ្វេសប៊ុកផេក ឯកឧត្ដម គួច ចំរើន
បានបង្ហាញពីក្ដីរីករាយ និងបានភ្ជាប់នូវសំណេរមួយឃ្លាយ៉ាងខ្លីថា៖”ដូហ្វីន បង្ហាញខ្លួន នៅកំពង់ផែ ព្រះសីហនុ”។ ដោយឡែកក្រោយទស្សនាខ្សែវីដេអូនេះហើយ មហាជនបានសម្ដែងនូវការត្រេកអរយ៉ាងខ្លាំងផងដែរ៕ប្រភព៖we-kh