ពាក់មី រំលឹករឿងកាលគ្រូទាយថាខ្លួននិងលែងលះប្រពន្ធក្រោយពេលល្បីស្រាប់តែអ្នកគាំទ្រលាន់មាត់បែបនេះទៅថា

ភ្នំពេញ ៖ ជាការពិតណាស់ដែលនាយ​ពែ​កមី ជា​តារា​កំប្លែង​ដ៏​ល្បី​មួយរូប ដែល​បាន​វិវឌ្ឍ​ខ្លួន ចេញពី​កម្មករសំណង់ ហើយ​ប្រពន្ធ​របស់​នាយ កាលពីមុន​ជា​កម្មការិនី​រោងចក្រ ប្រាក់ខែ​៥០​ដុល្លារ ស្នាក់នៅ​ផ្ទះជួល​ជាមួយគ្នា ១​ខែ​២០​ដុល្លារ។កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០​កន្លងទៅនេះ ជា​ថ្ងៃ​ខួបកំណើត​ប្រពន្ធ​នោះ នាយ ពែ​កមី ក៏បាន​រំលឹក​ជុំវិញ​រឿង​នេះ​ផង​ដែរ​ថា «​ជូនពរ​ប្រពន្ធ​សម្លាញ់​ក្នុង​ថ្ងៃ​ខួប​កំណើត​ ​យើង​តស៊ូ​ជាមួយគ្នា តាំងពី​បង​ធ្វើ​សំណង់​1​ថ្ងៃ​8000៛ ប្រពន្ធ​ធ្វើ​ការ​រោងចក្រ​1​ខែ​50$ ជួល​ផ្ទះ​នៅ​ជាមួយគ្នា​1​ខែ​20$ ទិញ​ម្ហូប​ស៊ី​1​ពេល​2000៛ ទឹក​ភ្លើង​1​ខែ​អស់​មិន​ដល់​10000៛​ទេ ពេល​ទៅ​ស្រុក​

ម្តងៗ​ជិះឡាន​តែ​​លើ​ដំបូល​ទេ​ព្រោះ​អស់​លុយ​តិច ​ទឹកដោះ​ម្តាយ​ថ្លៃបង​ប្រលង​កំប្លែង​ជាប់ ​ពេល​បង​ប្រលង​កំប្លែង​ជាប់ គេ​ថា​ពេល​ពាក់​មី​ល្បី នឹង​លែងប្រពន្ធ​ចោល​ហើយ តែ​10​ឆ្នាំហើយ​ដែល​ពាក់​មី​ល្បី ប្តី​ប្រពន្ធ​​យើង​នៅ​ដូច​ដើ​ម សល់​បានកូន​3​នាក់​»​។​ដោយឡែក​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២១​នេះ នាយ​ពែ​កមី ក៏បាន​រំលឹក​រឿង​នេះ​ទៀត​ថា «​កាល​ប្រលង​កំប្លែង​ជាប់​ដំបូង គេ​ទាយ​ទុក​ថា យ៉ាង​យូ​1​ឆ្នាំ ពេល​ពាក់​មី​ល្បីល្បាញ ពាក់​មី​នឹង​លែងប្រពន្ធ ដែល​ជា​អតីត​កម្មការិនី​រោងចក្រ​សាន​សាន ប្រាក់ខែ​45$ លូ​5​បឹង​ក្រពើ​ចោល​​ហើយ​ ខិ​ខិ​​បងប្អូន​ចង់​ប្រ​ម៉ូត​អាជីវកម្ម​ក្នុង​ផេ​ក​ខ្ញុំ អាច​ខ​ល​មក​លេខ​

015300007»​។​គ្រាន់តែ​ឃើញ​សំណេរ​របស់​នាយ​ភ្លាម មាន​មតិ​ជាច្រើន ​បាន​ធ្វើការ​សរសើរ តែ​ក្នុង​នោះ​ក៏មាន​អ្នក​និយាយ​បែប​លែង​សើច​ស្ដាប់​ហើយ​ចង់​គាំ​ផង​ដែរ ដោយ​ពួកគេ​លើកឡើង​ស្រដៀង​ៗ​គ្នា​ថា «​ហ៊ា​ពាក់​មី​មិន​ខ្ចី​លែង​ មាន​តែ​យក​ថែម​, បង​ស្រលាញ់​តែ​អូន​១​នាក់​ បើ​មាន​២​នាក់​បង​លាក់​ទុក​១, លែង​នាំ​ខាត យក​ថែម​ទើប​ចំណេញ​, ពាក់​មី​ មិន​លែងប្រពន្ធ​ជាដាច់ខាត សុខចិត្ត​យកប្រពន្ធ​ឬ​ស្រី​ក្មេង​ថែមទៀត សម្តី​ពិត​ចេញពី​ចិត្ត​, ខ្ញុំ​អត់​គិត​ដូច​គេ​ទេ​បង ខ្ញុំ​គិត​ថា ​បង​ល្បី​បង​នឹង​យកប្រពន្ធ​ថែម​, ស្គាល់​បង​តិច​ពេក​ហើយ បើ​យក​ថែម​យក​, មនុស្ស​ស្មោះ​នៅតែ​ស្មោះ មាន​ស្រី​យ៉ាងណា​ក៏​មិន​ចោល​ប្រពន្ធ​»៕​ប្រភព៖darareport.