សោកស្ដាយណាស់! លោក​វេជ្ជបណ្ឌិត​ Bart Jacobs ដែល​លោក​លះបង់ជាច្រើនឆ្នាំដើម្បីកម្ពុជាពេលនេះបានលាចាក​លោក​ហើយ

ភ្នំពេញ ៖ ជាការពិតណាស់ដែលលោក​វេជ្ជបណ្ឌិត​ Bart Jacobs ដែល​លោក​លះបង់ ចំពោះ​​សុខភាព​ប្រជាជន​កម្ពុជា​ជាង​២០​ឆ្នាំ​នោះ ​ពេល​នេះ ​បាន​លាចាក​លោក​នេះ​ហើយ ​​កាលពីថ្ងៃទី ១៥ ខែមករា ២០២១ កន្លងទៅនេះនៅឯមន្ទីរពេទ្យប្រទេសថៃ។យោង​តាម​គណនី​ហ្វេសប៊ុក​ឈ្មោះ«Sam Oeun Sam» បាន​បញ្ជាក់ថា ​​ ៖ លោក​បណ្ឌិត​បាត ចា​កុប កើត​នៅ​ខែកុម្ភៈ ឆ្នាំ​១៩៦៧ នៅ​ទីក្រុង​វី​ល​វ៉ូ​ដូ (Vilvoorde) ប្រទេស​បែ​ល​ហ្សិ​ក (Belgium)​។ លោក​បានបញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ ហើយ​បានធ្វើ​ការងារ​នៅ​ប្រទេស​កម្ពុជា​លើកដំបូង នៅ​ខែមេសា ឆ្នាំ​២០០០ នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ជាទី​ប្រឹក្សា​ផ្នែក​សុខភាព​សាធារណៈ​នៃ​គម្រោង​ជំនួយ​សង្គ្រោះ (Bridging Relief Aid) ដើម្បី​កិច្ចអភិវឌ្ឍន៍​ប្រព័ន្ធ​សុខាភិបាល​ថ្នាក់ស្រុក​ប្រកបដោយ​ចីរភាព។ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០០១ លោក​បាន​ផ្លាស់ប្តូរ​ការងារ​ទៅ​ស្រុក​គិរីវង់ ខេត្តតាកែវ ដើម្បី​ពង្រឹង​ក្រុម​អ្នកគ្រប់គ្រង​សុខាភិបាល​ថ្នាក់ស្រុក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ជន​ងាយ​រងគ្រោះ ឲ្យ​ទទួលបាន​សេវា​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព ដោយ​ការចំណាយ​តិចតួច

​បំផុត។លោក​បាន​បំពេញការងារ​នៅ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​គិរីវង់ ដែល​គ្របដណ្តប់​ស្រុក​រដ្ឋបាល​ចំនួន​៤ រហូតដល់​ឆ្នាំ​២០០៧ ក្នុង​គម្រោង​ពង្រឹង​ប្រព័ន្ធ​សេវា​សុខាភិបាល​សាធារណៈ ដោយ​ប្រើប្រាស់​ថវិកាបដិភាគរ​វាង​ថវិកា​រាជរដ្ឋាភិបាល និង​ហិរញ្ញប្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍ ដែល​សម្រេចបាន​លទ្ធផល ដូចខាងក្រោម ៖• អត្រា​ស្ត្រី​សម្រាល​កូន​នៅ​មូលដ្ឋាន​សុខាភិបាល កើនឡើង​ពី​៥%​ក្នុង​ឆ្នាំ​១៩៩៨ ដល់ ៧៥% ក្នុង​ឆ្នាំ​២០០៨• ខណៈនោះ​ដែរ ភាគរយ​កុមារ​ដែល​បាន​ចាក់​ថ្នាំ​បង្ការ​កើនឡើង​ពី​៤០% ដល់ ៩២%• ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត​សម័យ​ទំនើប កើនឡើង ៤​ដង​ពី​៩% ដល់ ៣៦% លើសពីនេះ​ទៀត​• ជនក្រីក្រ​ងាយ​រងគ្រោះ ប្រើប្រាស់​សេវា​មូលដ្ឋាន​សុខាភិបាល​សាធារណៈ កើនឡើង​២០​ដង ពី​៣% ដល់ ៦១%លទ្ធផល​ទាំងនេះ​សម្រេចបាន​តាមរយៈ​សំណុំ​នៃ​កិច្ច​អន្តរាគមន៍​ដែល​បាន​អនុវត្ត​

ក្នុងពេល​ជាមួយគ្នា មាន​ជាអាទិ៍ ៖ពង្រឹង​ការគ្រប់គ្រង ៖ តាមរយៈ​ការកសាង​សមត្ថភាព​គ្រប់គ្រង​របស់​គណៈ​គ្រប់គ្រង​សុខាភិបាល​ស្រុក​ប្រតិបត្តិ និង​ធ្វើឱ្យ​ពួកគេ​អាច​វាយតម្លៃ​ការអនុវត្ត​ការងារ​របស់​មូលដ្ឋាន​សុខាភិបាល​ដោយ​ប្រតិបត្តិ​តាម​សេចក្តីណែនាំ និង​គោលនយោបាយ​នានា​ពី​ថ្នាក់ជាតិ ព្រមទាំង​អាច​វិនិច្ឆ័យ​ស្ថានភាព​មូលដ្ឋាន​បានល្អ​ប្រសើរ ។​
ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ៖ តាមរយៈ​ការអនុវត្ត​ស្របតាម​នយោបាយ​ក្នុង​ថ្នាក់មូលដ្ឋាន និង​ធ្វើការ​រួមគ្នា​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​នៅ​ថ្នាក់ឃុំ និង​ថ្នាក់ស្រុក ។​ពង្រឹងគុណភាព​សេវា​សុខភាព ៖ ដោយ​ធានា​ការផ្តល់សេវា​បង្ការ​ការ​ពារ និង​ថែទាំ​សុខភាព​ចាំបាច់​នៅ​ថ្នាក់មូលដ្ឋាន តាមរយៈ​ការចុះ​ដល់​មូលដ្ឋាន ពង្រឹងគុណភាព​សេវា​នៅ​ថ្នាក់​មណ្ឌល​សុខភាព និង​ពង្រឹងគុណភាព​សេវា​នៅ​ថ្នាក់​មន្ទីរពេទ្យបង្អែក​ឲ្យ​បានល្អ​ប្រសើរ ដែលជា​ឆ្អឹងខ្នង​របស់​មណ្ឌល​សុខភាព ។​ពង្រឹង​ការចូលរួម​របស់​សហ​គម​ន៍ ៖ ប្រើប្រាស់​រចនាសម្ព័ន្ធ​សហគមន៍​ដែលមាន​ស្រាប់​នៅ​ជុំវិញ​វត្ត​អារាម និង​អ្នកស្ម័គ្រចិត្ត​ដែល​ជាប់​ពាក់ព័ន្ធ ដូចជា​ចាស់ទុំ និង​អាចារ្យ ដែលមាន​នៅតាម​បន្ត​វត្ត​អារាម​ទាំង​៩១ និង​វិហារ​ឥស្លាម​ចំនួន​៥ ឲ្យ​ចូលរួម​ក្នុងការ​ប្រមូល​ព័ត៌មាន​ត្រឡប់​ពី​សហគមន៍​នូវ​បញ្ហា​ទាក់ទង​នឹង​សុខភាព និង​រួមជាមួយ​អាជ្ញាធរ​ឃុំ និង​ស្រុក ដោយ​លើកកម្ពស់​គណនេយ្យភាព​ទៅវិញទៅមក ។​

លើកកម្ពស់​ការអប់រំ​សុខភាព ៖ ធ្វើឡើង​តាមរយៈ​ចាស់ទុំ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំពេទ្យ​ប្រកបដោយ​គ្រោះ ថ្នាក់ និង លើកកម្ពស់​ការប្រើប្រាស់​ឱសថ​សារវន្ត ព្រមទាំង​ការរក្សា​អនាម័យ និង​អាហារ​រូប​ត្ថ​ម្ភ ។​មូលនិធិ​សហគមន៍​សម្រាប់​ប្រជាជន​ក្រីក្រ ៖ អ្នកស្ម័គ្រចិត្ត​តាម​វត្ត​បាន​កៀរគរ​មូលនិធិ​ពី​អ្នក​ដែលមាន​ជីវភាព​ធូរធារ​ដើម្បី​ចំណាយ​លើ​សេវា​ថែទាំ​សុខភាព ក៏ដូចជា​ជួយឧបត្ថម្ភ​មធ្យោបាយ​ធ្វើដំណើរ​ទៅ​មូលដ្ឋាន​សុខាភិបាល និង​ជួយ​សម្រួល​ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ​ផ្សេងទៀត​ចំពោះ​ការថែទាំ​សុខភាព​សម្រាប់​ប្រជាជន​ក្រីក្រ ។​សេវា​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​សម្រាប់​ប្រជាជន​ក្រីក្រ ៖ ពលរដ្ឋ​ក្រីក្រ​នៅតាម​មូលដ្ឋាន​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ដោយ​សហគមន៍ ដើម្បី​ផ្តល់ជំនួយ​ក្នុងការ​ទទួលបាន​នូវ​សេវា​សុខភាព​ដោយ​ឥតគិតថ្លៃ​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ក្រោម​មូលនិធិ​សមធម៌​សុខភាព​ថ្នាក់ជាតិ ។

​ការផ្តល់​ហិរញ្ញប្បទាន​ផ្អែកលើ​លទ្ធផល​នៃ​ការអនុវត្ត​ការងារ ៖ ការប្រើប្រាស់​គម្រោង​ច្នៃ​ប្រតិដ្ឋ​ថ្មី ដូចជា ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដល់​បុគ្គលិក​ដើម្បី​ដែល​អនុវត្ត​ការងារ​បានល្អ ជាពិសេស ការផ្តល់សេវា​សុខភាព​នៅតាម​តំបន់​មានការ​ប្រើប្រាស់​សេវា​សុខាភិបាល​មាន​កម្រិត​ទាប ។ដោយឡែក​អន្តរាគមន៍​ខាងលើ បានផ្តល់​ជា​គំរូ​ល្អ​សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​អនុវត្ត​ទូទាំងប្រទេស​៖ គំរូ​នៃ​ការផ្តល់​ហិរញ្ញប្បទាន​ផ្អែកលើ​លទ្ធផល​អនុវត្ត​ការងារ​នៅ​ស្រុក​គិរីវង់​ត្រូវបាន​ដាក់បញ្ចូល​ជា​ផ្នែក​មួយ​ក្នុង​កម្មវិធី Service Delivery Grants (SDG)​សព្វថ្ងៃ។ ហើយ​ធាតុ​ផ្សំ​ជាច្រើន​នៃ​ដំណើរការ​នៃ​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ដោយ​សហគមន៍​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ដំណើរការ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ថ្នាក់ជាតិ ដែល​បច្ចុប្បន្ន​បានកំណត់​ជនក្រីក្រ​ចំនួន​២.៧​លាន​នាក់។ ទទ្ទឹម​នឹង​នេះដែរ សេវា​នៅ​ថ្នាក់​មណ្ឌល​សុខភាព​ក៏ត្រូវ​បានដាក់​បញ្ចូល​ក្នុង​កញ្ចប់​អត្ថប្រយោជន៍​សម្រាប់​ប្រជាជន​ក្រីក្រ របស់​មូលនិធិ​សមធម៌​សុខាភិបាល​ថ្នាក់ជាតិ​ផងដែរ ។​ដើម្បី​ធានា​បន្ត​យន្តការ​នៃ​ចូលរួម​របស់​សហគមន៍​ដោយមាន​វត្ត​អារាម និង​វិហារ​ឥស្លាម ក៏ដូចជា យន្តការ​មូលនិធិ​សមធម៌​សហគមន៍​(​ម​សគ​.)​សម្រាប់​ប្រជាជន​ក្រីក្រ អង្គការ​ព្រះពុទ្ធសាសនា​ដើម្បី​សុខភាព ដែលជា​អង្គការ​មិនមែន​រដ្ឋាភិបាល​

ត្រូវបាន​បង្កើតឡើង។ អង្គការ​ព្រះពុទ្ធសាសនា​ដើម្បី​សុខភាព​បាន​ពង្រីក​វិធីសាស្ត្រ ម​សគ​. នៅតាម​មណ្ឌល​សុខភាព​រហូត​ចំនួន​៤៤០ នៅ​បណ្តា​ខេត្ត​ចំនួន​១២ ដែល​គ្របដណ្តប់​ដោយ​ស្រុក​រដ្ឋបាល​ចំនួន ៦៣ មាន​ភូមិ​ចំនួន ៥,៤៣៧ មាន​វត្ត​ចំនួន ១,៨៧៩ និង​វិហារ​ឥស្លាម​ចំនួន ១៧៤ ដែលមាន​អ្នក​ស្ម័​គ​ចិត្ត​ដែលជា​សមាជិក​របស់​ម​សគ​.​សរុប​ចំនួន​១៨,៨៩៦​នាក់ បាន​ចូលរួម ដែល​ភាគច្រើន​ជា​ព្រះសង្ឃ អ្នកស្ម័គ្រចិត្ត​តាម​វត្ត អាជ្ញាធរ​មូលដ្ឋាន និង​អ្នកស្ម័គ្រចិត្ត​ដទៃទៀត ។​ចំនួន​ប្រជាជន​ក្រីក្រ​សរុប​ក្នុង​តំបន់​ទាំងនេះ​មាន​ចំនួន​១,០២២,៩២៥​នាក់ ខណៈដែល​ប្រជាជន​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ ​បំផុត​ចំនួន ១៣៦,៥៦១​នាក់​បន្ថែមទៀត​ទទួលបាន​ការគាំទ្រ​តាមរយៈ​ហិរញ្ញប្បទាន​សហគមន៍ រូ​ម​មាន ៖ មនុស្ស​ចាស់ ជន​មាន​ពិការភាព ស្ត្រី​មាន​ផ្ទៃពោះ និង​មនុស្ស​ដទៃទៀត អ្នក​ផ្ទុកមេរោគ​អេដស៍​-​របេង ក៏ដូចជា​ក្មេង​កំព្រា ឬ​គ្រួសារ​ដែល​ជួប​វិបត្តិ​សេដ្ឋកិច្ច។ ចាប់ពី​ឆ្នាំ ២០១៦ តរៀងមក ចំនួន​ទឹកប្រាក់​ប្រចាំត្រីមាស​ដែល​ប្រមូលបាន​ពី​សហគមន៍​នៅតាម​ខេត្ត​ទាំង​១២ នេះ​មាន​ចាប់ពី ១២,៥០០ ដុល្លារ​ទៅ ៤២,៥០០​ដុល្លារ​អាមេរិក។ក្នុងអំឡុង​ឆ្នាំ ២០០៧-២០១៣ លោក​បណ្ឌិត បាត ចា​កុប បាន​បម្រើ​ការងារ​នៅ​ប្រទេស​ឡាវ ប៉ុន្តែ​នៅ​រក្សា​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​កម្ពុជា និង​បានផ្តល់​

ប្រឹក្សា​ជា​យុទ្ធសាស្ត្រ​សម្រាប់​អង្គការ​ព្រះពុទ្ធសាសនា​ដើម្បី​សុខភាព។ លោក​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៣ ហើយ​បច្ចុប្បន្ន​លោក​បានធ្វើ​ការងារ​ជាមួយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ដែលមាន​ការិយាល័យ​ស្ថិតនៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​នៅ​ទីនោះ​លោក​បានផ្តល់​បច្ចេកទេស​ក្នុង​ផែនការ​គ្របដណ្តប់​សេវា​សុខភាព​ជាស​កល (Universal Health Coverage) ដែល​កិច្ចការ​នេះ​នឹង​ជួយ​បង្កលក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​បានទទួល​នូវ​សេវា​សុខភាព​ប្រកបដោយ​គុណភាព ដោយ​ចំណាយ​តិច​តូច​បំផុត។គួរបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Bart Jacobs បានជួបឧបទ្ទវេហេតុគ្រោះ ថ្នាក់ ចរា ចរណ៍ នៅក្បែរផ្ទះរបស់លោក ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ នៅរាជធានីភ្នំពេញ ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ទើបគ្រួសារបានបញ្ជូនទៅព្យាបាលនៅឯប្រទេសថៃ ។ ពេលនេះសពលោកវេជ្ជបណ្ឌិត បានបញ្ជូនមកកាន់កម្ពុជាវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព នៅភូមិកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ រាជធានីភ្នំពេញ ពីថ្ងៃទី១៧ ខែមករា នេះតទៅ៕ប្រភព៖darareport