ពិតជាអស្ចារ្យណាស់! កូនខ្មែរម្នាក់បានថតរូបមួយសន្លឹកនេះចំប្លង់ឥតខ្ចោះបង្ហាញពីភាពដ៏អស្ចារ្យនៃប្រាសាទអង្គរផ្ទុះការភ្ញាក់ផ្អើលខ្លាំង

សៀមរាប ៖ ជាការពីតណាស់រូបថតមួយសន្លឹកនៃប្រាសាទអង្គរដ៏អច្ឆរិយរបស់កម្ពុជា កំពុងល្បីពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយរូបភាពមួយសន្លឹកនោះបង្ហាញពីភាពដ៏អស្ចារ្យនៃសំណង់ស្ថាបត្យកម្មលំដាប់កំពូលលើលោក ដែលបន្សល់ទុកដោយបុព្វបុរសខ្មែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្ដែងរូបមួយសន្លឹកនោះត្រូវបានថតដោយកូនខ្មែរមួយរូបមានគណនីហ្វេសប៊ុកឈ្មោះ Aaronx Watz ជាអ្នកដែលមានចំណង់ចំណូលចិត្តថតរូបែបទេសចរណ៍ និងជាអ្នកជំនាញថតរូបម្នាក់ផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពមួយសន្លឹកនេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចែករំលែកបន្តគ្នាព្រោងព្រាត និងលើកសរសើរមិនដាច់ពីមាត់ថា ពិតជាថតបានស្អាតឥតខ្ចោះ ទាំងប្លង់ថត ទាំងពន្លឺ និងពេលវេលានៃការថត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានធ្វើឱ្យរូបភាពមួយសន្លឹកនេះបានបង្ហាញពីភាពដ៏មហស្ចារ្យនៃប្រាសាទអង្គរ ប្រៀបបីដូចជាស្ថិតនាកណ្ដាលឋានសួគ៌ក្រោមមេឃ កំពុងឈរយ៉ាងរឹងមាំបង្ហាញទៅកាន់ពិភពលោក ៕ប្រភព៖ហ្វេសប៊ុក