ស្មានតែ Oppa មកពីណាតាមពិតលោក តាប៊ុយ តែងខ្លួនបែបនេះកាន់តែសង្ហារតែម្ដង

ព្រះសីហនុ ៖ ជាការពិតណាស់សកាលពីប៉ុន្មានថ្ងៃមុននេះ ពិធីករដ៏ល្បី ប្រចាំនៅទូរទស្សន៍My Tv លោក វីជេ តាប៊ុយ បានទៅដល់កោះសង្សារភ្លែត ព្រមទាំងពង្រាយមន្តស្នេហ៍យ៉ាងក្រាស់ក្រែលតាមរយៈរូបថតប៉ុន្មានសន្លឹកដែល មើលទៅមានលក្ខណៈសង្ហានិង ទាក់ទាញខ្លាំងរបៀប Oppaផងដែរ។

ដោយឡែក បើយោងតាមគណនីហ្វេសប៊ុករបស់ពិធីករស្រស់មួយរូបនេះ បានបង្ហោះរូបភាពយ៉ាងច្រើនសន្លឹកដែល បង្អួតពីសម្រស់របស់ខ្លួននៅលើកោះសង្សារ ដោយសង្កេតមើលឃើញ រូបរាងសង្ហា ទម្រង់មុខវី សាច់ក៏សខ្ចី ចំណែកភ្នែកក៏តូចៗ អាចនិយាយបានថាមានលក្ខណៈស្រដៀងតារាកូរ៉េខ្លះៗដែរ។

ក្រោយពីបានឃើញដូច្នេះរួចមក បណ្តាអ្នកគាំទ្រក៏បាន នាំគ្នាសរសើរតារាប្រុសរូបដែល មើលទៅមានរូបសម្បត្តិស្រស់សង្ហាមិនចាញ់តារាបរទេសប៉ុន្មាននោះ ក្រៅពីទៀតមានហ្វេនខ្លះវិញបាននិយាយសារភាពត្រង់ៗថា លង់នឹងសម្រស់លោកផងដែរ៕ប្រភព៖khmerload