រ៉េត ស៊ូហ្សាណា ស្លៀកមួយឈុតនេះទៅលេងសមុទ្រសាមញ្ញៗតែទាក់ទាញភ្នែកសាហាវ

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា រ៉េត ស៊ូហ្សាណា ដែលធ្លាប់ជាបេក្ខជនម្នាក់ក្នុងការប្រកួតកម្មវិធី The Voice Cambodia និងជាកូនក្រុមរបស់ កំពូលតារាចម្រៀងដ៏ល្បីឈ្មោះ អ្នកនាង ឱក សុគន្ធកញ្ញា ទោះបីជាកញ្ញាមិនបានទទួលពានក្តី ក៏ការងារសិល្ប:របស់នាងនាពេលបច្ចុប្បន្នមានសន្ទុះខ្លាំង គួរឲ្យកត់សម្គាល់ ជាពិសេសគឹទាំងការចេញបទចម្រៀងថ្មីៗ និងឱកាសសម្តែងនៅក្នុងខ្សែភាពយន្តប្រចាំកញ្ចក់ទូរទស្សន៍ ហង្សមាសផ្ទាល់តែម្តង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ម្ចាស់បទ សង្ស័យ កញ្ញារ៉េត ស៊ូហ្សាណា ទោះបីជាមមាញឹកខ្លាំងជាមួយ និងការងារសិល្ប:យ៉ាងណាក៏ដោយ តែបើយោងតាមគណនីហ្វេកបុ៊ក ផ្លូវការរបស់កញ្ញា បានបង្ហោះសារ រួមួយរូបថតដែលថតនៅមាត់សមុទ្រយ៉ាងស្រស់ស្អាត​ ភ្ជាប់ជាមួយសារដ៏មានអត្ថន័យចាក់ដោយមួយឃ្លាថា:
មកលេងទឹកសមុទ្រ …. សាកថ្មឲ្យជីវិត ។ក្រោយពីបានឃើញរូបទាំងនេះ ហ្វេនជាច្រើននាំគ្នាពេញចិត្ត សរសើរដល់នាងគ្រប់គ្នា ដែលទោះបីទៅលេងសមុទ្របែបណា តែលេងខ្លួនបែបសាមញ្ញ មើលទៅនៅតែស្អាតទាក់ទាញដដែល៕ប្រភព៖khmerload