ទើបតែចំណាយទុនបើកហាងផ្ទាល់ខ្លួនមិនចេះតិច ពេលនេះ វីរះ និច្ច ទិញរថយន្តសេរីទំនើបសម្រាប់ខ្លួនឯងមួយទៀតបាត់

ភ្នំពេញ ៖ ជាការណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាចម្រៀងវ័យក្មេងសំឡេងស្រួយស្រែស វីរៈ និច្ច ទើបតែចាយទុនរាប់ម៉ឺនដុល្លារ បើកដំណើរការហាក់លក់សម្លៀកបំពាក់ផ្ទាល់ខ្លួនមួយកន្លែង កាលពីពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ដែលធ្វើឱ្យមហាជនកោតសរសើរពីភាពជោគជ័យរបស់នាងមិនស្ទើរឡើយ ដោយសារនាងនៅវ័យក្មេងសោះ ប៉ុន្ដែមានលទ្ធភាពបង្កើតមុខជំនួញដោយខ្លួនឯងបែបនេះ ។ជាក់ស្ដែងខណៈទើបតែចំណាយលុយរាប់ម៉ឺនលើមុខជំនួញ ស្រាប់តែថ្មីៗនេះ ស្រីស្រស់ វីរៈ និច្ច

បានធ្វើឱ្យមហាជនបើកភ្នែកធំៗកោតសរសើរលើរូបនាងជាថ្មី ដោយក្មួយស្រីរបស់តារាចម្រៀង ខាន់ ជេមស៍ រូបនេះ បានទិញរថយន្តពណ៌សថ្មីសន្លាងមួយគ្រឿង តម្លៃរាប់ម៉ឺនដុល្លារ ដោយក្នុងនោះ ម្ចាស់ហ្គារាសឡានដែល វីរៈ និច្ច ទិញ បានបង្ហោះសារលើហ្វេសប៊ុក អរគុណតារាចម្រៀងស្រីរូបនេះ ដែលជឿទុកចិត្តលើហ្គារាសឡានរបស់ពួកគេថែមទៀតផង ។ភាពជោគជ័យផ្ទួនៗរបស់តារាចម្រៀងស្រីវ័យក្មេងរូបនេះ គឺសុទ្ធសឹងតែបានមកពីការខិតខំប្រឹងប្រែងរបស់នាងនៅក្នុងវិស័យសិល្បៈប៉ុន្មានឆ្នាំមកនេះ ៕ប្រភព៖popular