ទោះលែងលះគ្នាហើយក្ដីតែលោក ឧកញ៉ា ឌួង ឆាយ នៅឆ្លៀតពេលធ្វើរឿងនេះសម្រាប់កូនៗ

ភ្នំពេញ ៖ ជាការពិតណាស់សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ មហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិនគួរឲ្យជឿ និង នឹកស្មានដល់ ក្រោយឃើញ ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។ដោយឡែកទោះមានរឿងអ្វីដែលកើតឡើងក៏ដោយ ក៏ឧកញ៉ា ឌួង ឆាយ មិនបានតបតអ្វីទំាងអស់

ហើយក៏នៅតែធ្វើជាប៉ាៗដ៏ល្អ ដោយតែងតែមកជួបកូនៗ ទំាង ៣នាក់ ជាញឹកញាប់ ដើម្បីផ្តល់ភាពកក់ក្តៅ ស្នាមញញឹម ជូនកាដូ និងនាំពួកគេញុំាបាយជុំគ្នា ថែមទៀត។នៅមិនទាន់អស់ទេ លុះមកដល់យប់ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ ចំថ្ងៃសីល គេឃើញ ឧកញ៉ា ឌួង ឆាយ បាននំាកូនមកញុំាអាហារជុំគ្នាទៀតហើយ ព្រមទំាងភ្ជាប់សារដ៏មានន័យប៉ុន្មានម៉ាត់ថា៖“ថ្ងៃសីល នាំកូនៗ មកហូបបាយ និងគេងលេងជាមួយកូនៗ យប់រាត្រីនេះ។ ថ្ងៃព្រឹកស្អែកមានកិច្ចការងារសំខាន់ ដើម្បីដោះស្រាយ ហើយខ្ញុំសង្ឃឹមជឿជាក់ថា ការពិតនឹងមាននៅលើលោកនេះ។

ជាក់ស្ដែងស្នាមញញឹម របស់កូនៗ គឺសេចក្តីសុខរបស់ឪពុកម្តាយគ្រប់រូប។គ្រួសារដែលមានសុភមង្គល គឺកើតចេញពីការយោគយល់ អាធ្យាស្រ័យ អនុគ្រោះអត់ឱនអោយគ្នា លះបង់គ្រប់បែបយ៉ាង ជាពិសេសអារម្មណ៍ និងសេចក្តីសុខសប្បាយផ្ទាល់ខ្លួន ដើម្បីកូនៗ នឹងឈរលើគោលការណ៍សំរបសំរួល រកចំនុចកណ្តាលរួមគ្នា ដោះស្រាយទើបបញ្ចប់រាល់បញ្ហា ដោយសន្តិវិធី និងសន្តិភាពបាន”៕ប្រភព៖khnewsposts