ទឹម រដ្ឋា គ្រងឈុងបុរាណមួយនេះពិតជាប្លែកភ្នែកនិងស្រស់ស្អាតខ្លាំងជាពិសេសមានអត្ថន័យបង្កប់យ៉ាងល្អ

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីកញ្ញា ទឹម រដ្ឋា ជាតារាសម្តែង និងតារាបង្ហាញម៉ូតមួយរូប។ កញ្ញា​មានបទពិសោធន៍ជាច្រើនឆ្នាំ​នៅក្នុង​វិស័យ​សិល្បៈ។ ដោយឡែកយើងក៏សង្កេតឃើញកញ្ញាតែងតែលេចខ្លួនក្នុងឈុតសំលៀកបំពាក់ប្លែកៗ ដែលមានការចាប់អារម្មណ៍​ជាខ្លាំង​។ថ្មីៗនេះកញ្ញា ទឹម រដ្ឋា បានបង្ហាញរូបថតមួយចំនួ​នរបៀបឈុតបុរាណច្នៃ​ ​ក្នុងគោលបំណង​ផ្សព្វផ្សាយ​ដល់​ប្រជាជន​កម្ពុជា​

ឲ្យបន្តការពារខ្លួនពីជំងឺកូវីដ១៩។ជាក់ស្ដែងឈុត «ទេពធីតា​សិរី​បុទុម​ទេវី​ ធីតារក្សាដែនក្រុងកម្ពុជា»​ នៅលេីម្កុដមានរចនាដបអាល់កុល​ និងនៅលេីដៃទាំងសង​ខាង​​មានកាន់ម៉ាស និងជែលសំលាប់មេរោគទេពធីតា​សិរី​បុទុម​ទេវី​ ជាប្រសិទ្ធនាមតំណាងអោយទេពធីតាថែរក្សាការពារ​ និងជាសារដាស់តឿនដល់ប្រជាជន​កម្ពុជាយេីង​ កុំអោយភ្លេចខ្លួនពីជំងឺCOVID-19 ។ ដោយឡែកទម្រង់ឈុតរចនាតាមបែបយុគ្គសម័យ និងការថតរូបបែប​សហសម័យ។

អត្ថន័យគឺ «បួងសួងអោយប្រជាជនកម្ពុជា​ ជួបតែរឿងល្អៗ​ សិរីសួស្ដី​ ក្ដីសុខកេីតមានដល់គ្រប់ៗ​ក្រុមគ្រួសារ​​ ជាពិសេស​គឺ​ជៀសឆ្ងាយពីជំងឺ COVID-19 ដោយរក្សាការប្រេីប្រាស់​ ជែល​ ឬអាកុលលាង​សំអាតដៃ​ជាប្រចាំ​ និងពាក់ម៉ាស​គ្រប់​ពេល​វេលា»។ប្រភព៖khmerload