ក្រោយរៀបការរួមរស់ជាមួយគ្នាអស់ ១១ ឆ្នាំ យ៉ាន់ ស្រីពេជ្រ សម្រេចចិត្តលែងលះនិងស្វាមីជាប់ឈ្មោះជាមេម៉ាយព្រោះតែស្វាមីផិតក្បត់

ភ្នំពេញ ៖ ជាការពិតណាស់ដែលមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីស្ងាត់ៗតារាសម្តែង និង ជាពិធីការិនីរូបស្រស់ យ៉ាន់ ស្រីពេជ្រ បានសម្រេចចិត្តបែកផ្លូវជាមួយស្វាមី ក្រោយរួមរស់ជាមួយគ្នា ១១ ឆ្នាំ និង បានបន្សល់កូនស្រីមួយជាចំណងដៃអាពាហ៍ពិពាហ៍។ អ្វីដែលចាប់អារម្មណ៍មូលហេតុ ដែលធ្វើឱ្យជីវិតប្តីប្រពន្ធមួយគូនេះប្រេះស្រាំ ដោយសារនាងបានបញ្ជាក់ថា ស្វាមីមានអ្នកទីបី។ជាក់ស្ដែងការលើកឡើងរបស់តារាម៉ូដែល យ៉ាន់ ស្រីពេជ្រ បានធ្វើឱ្យមិត្តភក្តិរួមអាជីពមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិននឹកស្មានថាតារាម៉ូដែលរូបស្រស់ម្នាក់នេះបែរជាត្រូវជួបរឿងបែបនេះសោះ ព្រោះកន្លងមកប្តី ប្រពន្ធទាំងពីរផ្អែមល្ហែមណាស់។ ហាក់មិនមានការលាក់លៀម យ៉ាន់ ស្រីពេជ្រ បានបង្ហោះសារយ៉ាង

វែងអន្លាយជាចំហរួមនឹងការអះអាងថា បើទោះស្អប់ការបែកបាក់ដោយ​សារតែនាងធ្លាប់ជាក្មេងកំព្រា តែយ៉ាងណានាងនៅតែសម្រេចជ្រើសយកផ្លូវនេះ ព្រោះស្វាមីរបស់នាងបានផិតក្បត់ ហើយថែមទាំងមានកូនជាមួយអ្នកថ្មីថែមទៀត។នេះជាសារទាំងស្រុង របស់តារាសម្ដែង យ៉ាន់ ស្រីពេជ្រ៖ «ពីរពេលនេះម៉ោងនេះទៅយើងទាំងពីរនាក់លែងពាក់ព័ន្ធអ្វីនិងគ្នាទៀតហើយ ហើយក៍លែងជាប្តីប្រពន្ធនិងគ្នាទៀតដែរ ពេលវេលារយះពេល11ឆ្នាំដែលយើងបានជួបគ្នាបានស្រលាញ់គ្នាកាន់ដៃគ្នាមានអនុស្សាវរីយ៍ច្រើនរាប់មិនអស់ តែពេលនេះវាបានចប់សប់គ្រប់អស់ហើយ ជួបគ្នាធ្វើអ្វីបើគង់និងមានថ្ងៃនេះ អ្វីដែលខ្ងុំស្អប់បំផុតគឺការបែកបាក់គ្

នា ខ្ងុំបានព្យាយាមធ្វើគ្រប់យ៉ាងអស់ហើយដើម្បីតែគ្រួសារមួយនេះ និងមិនចង់អោយកូនខ្ងុំកំព្រាឱពុកដូចខ្ងុំទៀត តែអ្វីដែរខ្ងុំទទួលបានមកវិញគឺមានតែភាពផិតក្បត់លួចលាក់ តែផ្លូវមួយនេះបងជាអ្នកជ្រើសរើស ពាក្យសុំទោសមួយម៉ាត់វាមិនអាចកែប្រែអ្វីបានទៀតទេ គ្រប់យ៉ាងវាហួសពេលអស់ហើយ បងបានសំរេចចិត្តក្បត់ខ្ងុំរួចទៅហើយ ថែមទាំងធ្វើអោយស្រីម្នាក់នោះមានកូនជាមួយបងថែមទៀត តើបងគិតថាវាជារឿងលេងសើចមែនទេ ពាក្យសុំទោសវាមិនអាចលុបលាងកំហុស និងការឈឺចាប់ស្ទើរស្លាប់ ស្ទើររស់ដែរបងបានធ្វើមកលើខ្ងុំបានទេ ហើយគ្រួសារមួយនេះគឺបងជាអ្នកបំផ្លាញវាដោយផ្ទាល់ដៃរបស់បងចឹងហើយបងមិនបាច់ស្តាយក្រោយទៀតទេ បងទៅចុះទៅនៅជាមួយគេអោយមានក្តីសុខចុះកុំបារម្មណ៍ កូនស្រីយើងមួយខ្ងុំនិងមើលថែគាត់អោយបានល្អបំផុតដោយដៃរបស់ខ្ងុំផ្ទាល់ ហើយក៍សុំផ្តាំទៅស្រីម្នាក់នោះដែលព្យាយាមមកបំផ្លាញគ្រួសារគេទាំងដឹងថាគេមានប្រពន្ធមានកូនហើយនៅតែទុកកូនដើម្បីបញ្ឈឺចិត្តប្រពន្ធគេនិងទាក់ប្តីគេចង់អោយគ្រួសារគេបែកបាក់គ្នានោះ ពេលនេះនាងបានដូចចិត្តហើយ តែកុំភ្លេចថាកម្មពារវាមានពិតណា នាងសាងអ្វីដាក់ខ្ងុំនិងគ្រួសារខ្ងុំកម្មពារនោះនាងអ្នកទទួលយកចុះ

ថ្ងៃនេះនាងអាចសប្បាយនៅពេលដែលឃើញខ្ងុំយំ តែថ្ងៃក្រោយអាចជាវេនរបស់នាងក៍ថាបាន ខ្ងុំស្លូតណាស់មិនធ្វើអ្វីនាងទេ ព្រោះខ្ងុំមានតំលៃជាមនុស្ស ហើយនេះក៍ជាសារផ្តាំទៅមនុស្សប្រុសទាំងទ្បាយដែរមានប្រពន្ធហើយមុននិងចង់យកស្រីក្រៅមកលេងសើច ត្រូវគិតអោយបានច្បាស់ថាតើវាអាចបំផ្លាញគ្រួសារយើងដែររឺអត់ កុំអោយមានវិបត្តិសារីដោយសារតែការលេងសើចរបស់យើងព្រោះវាអាចធ្វើអោយយើងបាត់បង់គ្រប់យ៉ាងក៍ថាបាននៅថ្ងៃណាមួយ។បើតាមការអះអាងរបស់ យ៉ាន់ ស្រីពេជ្រ បានឱ្យដឹងថាស្វាមីរបស់នាងក៏បានសុំទោសនាង

តែនាងមិនអាចអត់អោនឱ្យបានហើយក៏មិនទទួលយកវិញដែរ។ ខណៈនេះ តារាសម្តែងរូបស្រស់ម្នាក់នេះ ក៏បានដោះស្រាយរឿងលែងលះ ដល់តុលាការហើយដែរ។ត្បិតជួបរឿងបែបនេះមែន តែមើលទៅតារាម៉ូដែលនិងពិធីការិនី យ៉ាន់ ស្រីពេជ្រ នៅតែរឹងមាំ ដោយក្នុងនោះ នាងក៏ទទួលបានការលើកទឹកចិត្តពីសំណាក់មិត្តភក្តិ និង អ្នកគាំទ្រផងដែរ។គួរឱ្យដឹងថា យ៉ាន់ ស្រីពេជ្រ ជាតារាម៉ូដែល និង ពិធីការិនីម្នាក់ មានឈ្មោះបោះសំឡេងគួរសម ព្រោះក្រោយរៀបការនាងមិនសូវចាប់យកអាជីពនេះ ពេញទំហឹងប៉ុន្មានឡើយ៕ប្រភព៖popular