សូមប្រុងប្រយ័ត្ន! បងស្រីម្នាក់បាត់កូនស្រាប់តែឃើញកូននៅសាលាតាខ្មៅដោយសារនាយកសាលាខលប្រាប់ លុះបើកកាមេរ៉ាមើលទើបដឹងថា (មានវីដេអូ)

កណ្ដាល ៖ ជាការពិតណាស់ដែលនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ មានករណីបង្កការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីក្មេងប្រុសម្នាក់វង្វេងផ្ទះ ហើយត្រូវបាននាយកសាលាបឋមសិក្សាតាមខ្មៅ សួរនាំរួចប្រកាសតាមរយៈគណនីហ្វេសប៊ុកដើម្បីឲ្យអាណាព្យាបាលបានឃើញហើយមកទទួលកូនយកទៅផ្ទះវិញ តែករណីនេះផ្ទុយស្រឡះគឺមិនមែនជាករណីវង្វេងនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយពីនារីម្ដាយបានទទួលដំណឹងនេះភ្លាម ខ្លួនមានការភិតភ័យជាខ្លាំង ហើយក៏បានមកទទួលកូននៅសាលាស្វាយរលំ

ក្រោយពីលោកនាយកសាលាបឋមសិក្សាតាខ្មៅជូនមក។ ជាក់ស្ដែងពេលដល់ផ្ទះនារីជាម្ដាយមានការងឿងឆ្ងល់ ក៏បានឆែកកាមរ៉ាសុវត្ថិភាពមើល ស្រាប់តែឃើញរឿងនឹកស្មានបែបនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នារីជាម្ដាយក្មេងប្រុស ក៏បានបង្ហោះខ្សែវីដេអូពីកាមេរ៉ាសុវត្តិភាព ក្រោយកូនខ្លួនត្រូវបានស្ត្រីម្នាក់ ដឹកកូនប្រុសខ្លួន នាំយកទៅទុកចោរនៅម្ដុំផ្សារតាខ្មៅ ហើយសរសេររៀបរាប់ទាំងខឹងសម្បាថា៖ «នេះវិដេអូមីចោរស្រី វាចាប់កូនខ្ញុំទៅចោលនៅផ្សារតាខ្មៅ មុនដំបូងវានាំកូនខ្ញុំទៅទិញ បន្ទាប់មកវាក៏យកម៉ូតូមកឌុបកូនខ្ញុំទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វាយកកូនខ្ញុំទៅទុកចាលនៅតាខ្មៅ វាជិះម៉ូតូកូនទារ ពណ៌ក្រហម មើលផ្លាកលេខមិនច្បាស់ សំណាងហើយ

បានបងស្រីម្នាក់ឃើញ រួចជូនមកដាក់នៅសាលាបឋមតាខ្មៅ ហើយក៏បាននាយកសាលាបឋមតាខ្មៅសួរនាំ រួចក៏ជូនមកដល់សាលាស្វាយរលំវិញ វាចាប់កូននៅម៉ោង៩:៤១ព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមបងប្អូនដែលមានកូនតូចៗ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះករណីបែបនេះ ឃើញមានច្រើនមកហើយ ជាពិសេសនោះគឺកូនតូចៗ តែមានពាក់គ្រឿងអលង្ការជាដើម។ តែករណីខាងលើនេះ នារីជាម្ដាយមិនបានបញ្ជាក់ថាកូនប្រុសមានពាក់គ្រឿងអលង្ការដែរឬអត់នោះទេ ហើយក៏មិនដឹងថាស្ត្រីជាជនសង្ស័យមានគោលបំណងអ្វីឲ្យប្រាកដនោះដែរ៕ប្រភព៖khmer-global