មិនគួរអោយជឿស្ត្រីម្នាក់រស់នៅជាមួយតុក្កតាខ្លាឃ្មុំជាង១២,៥០០០ក្បាលជាច្រើនឆ្នាំក្រោយកូនស្រីស្លា ប់

ចក្រភពអង់គ្លេស ៖ ស្ត្រីម្នាក់មានឈ្មោះថា Tina Rush អាយុ៧៧ឆ្នាំ បានប្រើប្រាស់ជីវិតប្រចាំថ្ងៃនៃការចូលនិវត្តន៍របស់ខ្លួន ដើម្បីរស់នៅ និងមើលថែរក្សាតុក្កតាខ្លាឃ្មុំសម្រាប់លក់ជាង១២,៥០០ក្បាល។ជាក់ស្ដែងជារៀងរាល់ថ្ងៃ អ្នកស្រីតែងតែចំណាយពេលរាប់ម៉ោង ក្នុងការរៀបចំទុកដាក់តុក្កតាខ្លាឃ្មុំ ដែលមានទំហំធំ ល្មម និងតូចជាច្រើនក្បាល។

អ្នកស្រីបានចាប់យកអាជីពជាអ្នកលក់តុក្កតាខ្លាឃ្មុំតាំងពីឆ្នាំ២០១៦មកម៉្លេះ បន្ទាប់ពីកូនស្រីបានស្លា ប់បា ត់ប ង់ជីវិ តដោយសារជំងឺហឺត។ ហើយហាងដែលអ្នកស្រីប្រកបអាជីវកម្មលក់សព្វថ្ងៃនេះ គឺជាហាងដែលអ្នកស្រីធ្លាប់លក់វត្ថុបុរាណអស់​រយៈ​១៤ឆ្នាំកន្លងមក។ចំពោះតុក្កតាខ្លាឃ្មុំទាំងអស់ គឺជាតុក្កតាអនាថា ដែលគេបោះបង់ចោលតាមផ្លូវ ឬគំនរសំរាមជាដើម ដោយមានមួយចំនួនគ្មានដៃជើង និងភ្នែក

ហើយអ្នកស្រីត្រូវជួសជុលពួកវាឡើងវិញឲ្យមានភាពស្រស់ស្អាតម្ដងទៀត។ដោយឡែកទឹកប្រាក់មួយចំនួនដែលទទួលបានពីការលក់តុក្កតាខ្លាឃ្មុំ អ្នកស្រី Tina បានធ្វើការបរិច្ចាគទៅកាន់មន្ទីរពេទ្យព្យាបាលជំងឺហឺតមួយកន្លែង នៅចក្រភពអង់គ្លេសផ្ទាល់ផងដែរ៕ប្រភព៖khmerload