ក្រោយភរិយាបង្ហោះរូបប៉ុន្មានសន្លឹករងការរិះគន់ខ្លាំង ស្រាប់តែលោក ជា វណ្ណារិទ្ធ និយាយបែបនេះថា

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១​កន្លងទៅនេះ ភរិយា​របស់​លោក​ជា វណ្ណា​រិ​ទ្ធ បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក ដោយ​ដាក់​Caption​ថា «​ថតរូប​ម្នាក់ឯង​សែន​ពិបាក​» ដោយ​នៅ​ក្នុង​រូប​នោះ កូន​របស់​លោក​បាន​ឈរ​ពីក្រោម​ម្ដាយ​សម្លឹង​ឡើងទៅ​លើ។តាមរយៈ​ការ​បង្ហោះ​រូប​នេះ មានការ​ចាប់អារម្មណ៍​ជាខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ ដោយ​ពួកគេ​ម្នាក់ៗ​ចូល​ទៅ​បញ្ចេញមតិ​បែប​លេងសើច ជាច្រើន​។ ប៉ុន្តែ​ពេល​រូបថត​នេះ ត្រូវ​បាន​គេហទំព័រ​កម្សាន្ត​ធំ​មួយ​នៅ​កម្ពុជា យក​ទៅ​

ចុះផ្សាយ​ដាក់​ចំណងជើង​ថា «​ហ្អា​ក​! ម៉េច​បាន​បណ្ដោយ​ឲ្យ អូន​ហ្វេម លួច​មើល​ល្វែង​ក្រោម​របស់​ម៉ាក់​ៗ​?» នោះ ស្រាប់​តែមាន​សំឡេង​រិះគន់​បាន​ផ្ទុះឡើង។ស្រប​ពេល​មានការ​រិះគន់ ដោយសារតែ​Caption​នោះ លោក​ជា វណ្ណ​រិ​ទ្ធ ក៏​បង្ហោះ​សារ​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ដោយ​ធ្វើការ​ប្រតិកម្ម​បែបនេះ​ថា «​ពេលខ្លះ​ការយល់ឃើញ​របស់​មនុស្ស​ផ្សេងៗ​គ្នា ល្អ​អាក្រក់​គេ​មើល​ដឹង ជីវិត​គ្រួសារ ប្រពន្ធ​កូន​គេ​ថត​សប្បាយ លេង​សើច​សោះ​យកទៅ​ចុះ ដាក់​ចំណង​ជើង អោយតែ​គេ មើល​ងាយ​ស្អប់​ខ្ពើម ថា​ឡើង​សុទ្ធតែ​មិនចេះ​អៀនខ្មាស​ សួរ​ដូច​ឆោត ខ្វះ​ចំណង​ជើង​ដាក់ ឬ ខ្វះ​ព័ត៌មាន​ចុះផ្សាយ​ចុះផ្សាយ

រាល់ថ្ងៃ​ទំនេរ​ពេក​មែន​? Page ធំ​ណាស់ តែ​ខ្វះ​​បន្តិច​»​។​ទោះជា​មានការ​បកស្រាយ​បែបនេះ​ក៏ដោយ នៅ​ក្នុង​ការ​បង្ហោះ​របស់​លោក ពុំ​មាន​អ្នក​រិះគន់​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​សារព័ត៌មាន​ផ្សេងៗ ដែល​យក​រូប​នោះ ​ទៅ​ចុះផ្សាយ​នោះ ក៏​នៅ​តែ​មាន​ការរិះគន់​លោក​ដដែល ទោះ​ប្រើ​ចំណងជើង​បែប​ធម្មតា ឬក៏​ចុះផ្សាយ​ជុំវិញ​ការ​ប្រតិកម្ម​របស់​លោក​យ៉ាងណាក៏ដោយ​នោះ។ តោះ​ទស្សនា​រូបថត​ទាំងនោះ​ទាំង​អស់គ្នា​ថា​តើ​មាន​លក្ខណៈ​បែប​ណា ទើប​គេ​នាំគ្នា​រិះគន់​នោះ ៕ប្រភព៖darareport​