មិនទាន់ទាំងសម្រាលកូនផង សូដា នីតា ព្រួយចិត្តរឿងមួយនេះទៅហើយ

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាសម្ដែង សូ ដានីតា ក្រោយពីបានភ្ជាប់ពាក្យជាមួយនឹងគូដណ្ដឹងវ័យក្មេង ដែលជាតារាសម្ដែងមានឈ្មោះថា យុទ្ធ ឋានៈ រួចមក គេសង្កេតឃើញថា តារាស្រីរូបនេះ និងគូដណ្ដឹងបានចាប់ដៃគ្នា បើកជំនួញរកស៊ីជាមួយគ្នាទៀត​ផង។ជាក់ស្ដែងក្រោយពីមានភាពជោគជ័យក្នុងជីវិតស្នេហា ការងារ និង មុខជំនួញនោះ កាលពីពេលកន្លងទៅនេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា សូ ដានីតា កំពុងតែពពោះកូនដំបូង។

ស្ថិតនៅក្នុងពេលកំពុងតែពពោះកូនដំបូងនោះដែរ តារាស្រីរូបនេះក៏បានបង្ហាញពីអារម្មណ៍រំភើបផង និងព្រួយបារម្ភផង ព្រោះរូបនាងក៏ធ្លាប់បានលើកនូវរឿងរ៉ាវដែលនាងនឹងត្រៀមខ្លួនធ្វើអ្វីខ្លះ ក៏ដូចជាពេលកូនធំឡើង តើនាងគួរតែមានវិធីសាស្រ្តយ៉ាងណាដើម្បីអប់រំឱ្យកូនឱ្យបានក្លាយខ្លួនជាមនុស្សល្អម្នាក់ទៀតផង។ដោយឡែកទាក់ទាងទៅនឹងការព្រួយបារម្ភនេះដែរ បានធ្វើឱ្យតារាស្រីរូបនេះ សម្រេចចិត្តបើកបង្ហាញជាសាធារណៈកាលពីពេលកន្លងតាម​រយៈបណ្ដាញសង្គមថា

៖«តើមនុស្សជាម្តាយគ្រប់រូប មានគិតដូចខ្ញុំទេ នៅពេលត្រៀមខ្លួនធ្វើជាម្តាយដូចជាខ្ញុំ ???
មនុស្សស្រី ដែលត្រៀមធ្វើជាម្តាយគេ តើគេគិតអ្វីខ្លះ ?
ខ្ញុំគិតច្រើនណាស់សំរាប់ ជីវិត និង អនាគតកូន !!!
ទី១ គិតថារៀនប្រដៅកូនបែបណាឱ្យកូន រស់នៅទៅតាមគន្លងធម៍ ?
២ ត្រូវបង្រៀនកូនបែបណា ឱ្យកូនយល់ និង ដឹង ពីមនុស្សក្នុងសង្គម ?
៣ ត្រូវធ្វើបែបណាឱ្យកូន ចេះដឹងគុណទោស ខ្លួនឯង ឬ អ្នកដ៏ទៃ ?

៤ ត្រូវនិយាយល្អៗបែបណា ឱ្យកូនចេះយកតម្រាប់តាមល្អ ?
៥ ត្រូវកសុី រកលុយសន្សំបែបណា ឱ្យកូនបានរៀនសាលាល្អៗ ?
៦ ត្រូវតម្រង់កូនបែបណា ឱ្យដើរចូលផ្លូវល្អក្នុងសង្គម ?
ឃ្លាត្រូវតែរៀនបង្រៀនកូន តែចំណុច ១ មិនចាំគិតនោះគឺ សំរាប់ខ្ញុំ បើចង់ឱ្យកូនល្អ ក្លាយជាក្មេងគេស្រឡាញ់ចូលចិត្ត គួរអ្នកជាម្តាយគ្រប់រូប #កុំកាន់ជើងកូន ទុកឱ្យអ្នកក្នុងអ្នកក្រៅ បានថាបានស្តីបានប្រដៅកូនបានខ្លះទើបកូនកាន់តែប្រសើរ»៕ប្រភព៖popular