ចាំនាងបានទេ? ក្រោយស្ងាត់ពីសិល្បះមួយរយះធំ អែនជីឡា ប្រកាសចូលសិល្បះវិញហើយ

ភ្នំពេញ ៖ ជាការពិតណាស់ដែលបន្ទាប់ពីអតីតតារាចម្រៀងប្រចាំផលិតកម្មអឹម កញ្ញា អែនជីឡា បាត់មុខសូន្យឈឹងពីវិស័យសិល្បៈអស់រយៈពេលជិត ១០ ឆ្នាំមកនេះធ្វើឲ្យអ្នកគាំទ្រមួយចំនួនសឹងតែភ្លេចមុខតារាចម្រៀងស្រីរូបនេះទៅហើយ។ដោយឡែក កាលពីថ្មីៗនេះស្រាប់តែតារាចម្រៀងសម្លេងផ្អែម និងស្រទន់រូបនេះក៏បានប្រកាសនឹងវិលត្រឡប់នៅលើបណ្តាញសង្គម Facebook ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល រំភើប និងសារ Comments ជាច្រើនស្វាគមន៍យ៉ាងកក់ក្តៅផងដែរ។

តួយ៉ាង នៅប៉ុន្មានម៉ោងនេះ អែនជីឡា ក៏បានបង្ហោះចំណងបទចម្រៀងចាស់ៗរបស់ខ្លួនចំនួន ៣ បទដែលមានចំណងជើង «ពេលជួបពេលឃ្លាតពិបាកដូចគ្នា» «ទោះវេលាមិនសក័្កសម» និងបទ «សុខចិត្តធ្វើមនុស្សល្ងង់» ដើម្បីឲ្យអ្នកគាំទ្រ Comments ជ្រើសរើសចំណងជើងមួយក្នុងចំណោមទាំង ៣ បទនេះដើម្បីនាងច្រៀង Cover

ជាចំណងដៃសម្រាប់ស្វាគមន៍ការវិលត្រឡប់ចូលសិល្បៈជាថ្មី។គួរបញ្ជាក់ផងដែរថា ក្រៅពីបទចម្រៀងរបស់ អែនជីឡា ទាំង ៣ បទខាងលើនេះក៏នៅមានបទចម្រៀងជាច្រើនទៀត ដែលទទួលបានការចាប់អារម្មណ៍ពីមហាជនរួមមានដូចជាបទ «ឈឺចាប់មកដល់» «ព្រះច័ន្ទ» «ស្ងៀមតែមិនល្ងង់» «បងប្រុសអើយខ្ញុំខូចចិត្ត» «ខុសទេដែលដាក់ចិត្តស្រលាញ់បង» រួមទាំងបទចម្រៀងពីរោះៗជាច្រើនបទទៀតផងដែរ៕ប្រភព៖khmerload