កូនស្រីធំពេញក្រមុំឈរទម្ទឹមនិងខ្លួនទៅហើយ ឈួន សុវណ្ណឆៃ នៅតែក្មេងខ្ញង់បែបនេះ

ភ្នំពេញ ៖ ជាការពិតណាស់ដែលថ្មីៗនេះ មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញតារាចម្រៀងដែលមានទ្រព្យស្តុក ឈួន សុវណ្ណឆៃ បានបង្ហាញរូបភាពជាមួយកូនស្រីច្បង ដែលមានវ័យជំទង់ទៅហើយ ដែលធ្វើឱ្យមិត្តភក្តិក្នុង សិល្បៈលាន់មាត់ថា សំងំៗកូនស្រីធំទន្ទឹមខ្លួនទៅហើយ ឯសម្រស់ក៏ស្អាតមិនចាញ់អ្នកម្តាយទេ។

ជាក់ស្ដែងឈួន សុវណ្ណឆៃ បានចែករំលែករូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹកជាមួយកូនស្រីនៅក្នុងឱកាសដើរលំហែនៅមាត់សមុទ្រ កាលពីពេលថ្មីៗនេះ ដោយក្នុងនោះតារាចម្រៀងរូបនេះ និង កូនស្រី បានលេងស្ទីលតែងខ្លួនក្នុងឈុតសម្លៀកបំពាក់ដូចគ្នាមើលទៅពិតជាស្រស់ស្អាតខ្លាំង។ ដោយឡែក បើងាកមកមើលសម្រស់របស់ កូនស្រី ឈួន សុវណ្ណឆៃ ឯណេះវិញ ឃើញថាពិតជាមានសម្រស់ស្អាតបែបធម្មជាតិមិនចាញ់អ្នកម្តាយប៉ុន្មានឡើយ។

គួរឱ្យដឹងថា មិនមែនជាតារាល្បីលំដាប់ប្រទេសក៏ពិតមែនតែ ឈួន សុវណ្ណឆៃ ត្រូវគេចាត់ទុកជាតារាចម្រៀងដែល មានជីវភាពហ៊ឺហាជាខ្លាំង ដែលជារឿយៗ គេតែងឃើញនាងសម្ញែងនូវសម្ភារទំនើបៗដែលមានដូចជា គ្រឿងអលង្ការពេជ្រ និង មាសទាំងឈុតៗ ដែលកន្លងមកនាងធ្លាប់ពាក់មាសមិនតិចជាង ៤០ តម្លឹងនោះឡើយ។ បន្ថែមពីនេះ ថ្មីៗនេះ ឈួន សុវណ្ណឆៃ ក៏ទើបនឹងជិៈរថយន្តទំនើបលំដាប់សេដ្ឋីម៉ាករ៉ុលរ៉យផងដែរ៕ប្រភព៖popular.