ច្បាស់ការហើយក្រោយកម្លោះសង្ហារ បុត្រ សារភាពត្រង់ៗថាមានអារម្មណ៍បែបនេះលើ ដួង ម៉ានិច (មានវីដេអូ)

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាមួយរយៈមុនប្រិមិត្តច្បាស់ជាបានដឹង និងឃើញសកម្មភាពតារាចម្រៀងប្រុសវ័យក្មេងមានមុខមាត់ស្អាត ថៃ អតិជាតិបុត្រ មានភាពស្និទ្ធស្នាលជាមួយតារាសម្ដែងស្រីឆ្នើមកញ្ញា ដួង ម៉ានិច។ ដោយសកម្មភាពស្និទ្ធស្នាលទាំងនោះ បានធ្វើឲ្យមហាជន និងហ្វេនជាច្រើន មានភាពងឿងឆ្ងល់ពីទំនាក់ទំនងរបស់អ្នកទាំងពីរគ្រប់គ្នាតែម្ដង។

ជាក់ស្ដែង គ្រប់រូបភាព ដែលតារាប្រុសស្រីពីរដួងនេះបង្ហោះម្ដងៗ មានភាពផ្អែមល្ហែម ស្វីតៗដូចជាគូស្នេហាយ៉ាងដូច្នោះដែរ។ តែមួយរយៈចុងក្រោយនេះ តារាពីររូបនេះហាក់បីដូចជានៅឆ្ងាយពីគ្នាជាងមុន ខណៈរវល់ជាមួយនឹងការងារសិល្បៈរៀងៗខ្លួន។ បើទោះបី ពេលនេះ អ្នកទាំងពីរ មិនសូវបង្ហោះរូបស្និទ្ធស្នាលដូចពេលមុន តែតារាប្រុសស្រីទាំងពីររូបនេះ នៅតែឆ្លៀតជួបគ្នាម្ដងម្កាល់ បន្ទាប់ពីទំនេរពីការងារផងដែរ។

ដោយឡែក ថ្មីៗនេះ ថៃ អតិជាតិបុត្រ បានបង្ហាញវត្តន៍មានក្នុងកម្មវិធី ចឹងហ្អ៎ ហើយខណៈពេលសម្ភាសន៍នោះដែរ ពិធីករក៏បានសួរទៅកាន់ តារារូបនេះថាមានទំទាក់ទំនងស្នេហាជាមួយកញ្ញា ដួង ម៉ានិច ពិតឬក៏យ៉ាងណា? ស្រាប់តែពេលនោះ លោកបាននិយាយពីអារម្មណ៍ពិតដោយមិនលាក់លៀមយ៉ាងដូច្នេះថា៖
ចំពោះទំនាក់ទំនងខ្ញុំជាមួយនឹងកញ្ញា ដួង ម៉ានិច តាំងពីដើមមកគឺខ្ញុំស្រលាញ់គាត់ ហើយស្រលាញ់បែបស្នេហា ចំពោះក្ដីស្រលាញ់កើតឡើងចំពោះគ្នានោះ គឺកើតឡើងនៅបេលបានរួមការងារជាមួយគ្នារាល់ថ្ងៃ។

គួរបញ្ជាក់ផងដែរថា បើទោះបី កញ្ញា ដួង ម៉ានិច មានអាយុច្រើនជាងលោក ថៃ អតិជាតិបុត្រ ដល់ទៅ១២ឆ្នាំ តែតារាប្រុសវ័យក្មេងរូបនេះ មិនបានគិតរឿងអាយុនោះទេ សំខាន់ពេលនេះអ្នកទាំងពីរស្រលាញ់គ្នា យល់ចិត្តគ្នាគ្រប់គ្រាន់ហើយ។ តួយ៉ាង ដោយព័ត៌មានលេចលឺថាតារាប្រុសស្រីមួយគូនេះមានអារម្មណ៍ល្អចំពោះគ្នាបែបស្នេហាជាយូរមកក៏ដោយ តែទើបតែថ្មីៗនេះ តារាចម្រៀងរូបនេះ ទើបចេញមុចទម្លាយអារម្មណ៍ប្រាប់ឲ្យហ្វេនបានដឹងច្បាស់ៗតែម្ដង៕ប្រភព៖khmerload