មិននឹកស្មាន! បុរសម្នាក់បាត់ខ្លួន ៤ ឆ្នាំចុងក្រោយរកឃើញជាប់នៅក្រោយទឹកកករឹងក្រញង់

បរទេស ៖ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយជន​ជាតិ​រុស្ស៊ី​ម្នាក់​បាន​បាត់​ខ្លួន​កាល​ពី​ជាង ៤​ឆ្នាំ​មុន ​អំឡុង​ពេល​ឡើង​ភ្នំ​ដាច់​ស្រយាល​មួយ ​តែ​ពុំ​មាន​នរណា​ម្នាក់​ដឹង​ទីតាំង​បាត់​ខ្លួន​ឡើយ​ ដោយ​សាច់ញាតិ និង​មិត្តភ័ក្ដិ​ជន​រងគ្រោះ​ជា​ច្រើន​នាក់ ​បាន​តាម​ស្វែង​រក​ជា​ប្រចាំ​តែ​មិន​ឃើញ ទើប​តែ​ឃើញ​កាល​ពី​​ពេល​ថ្មី​ៗ​​ប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង ​ជន​រងគ្រោះ​មាន​អាយុ ៤៩​ឆ្នាំ ​បាន​បាត់​ដំណឹងសូន្យ​ឈឹង ខណៈ​ពេល​ឡើង​ភ្នំ Altai ​នៃ​ជួរ​ភ្នំ Severo-Chui ដែល​មាន​ទីតាំង​ជាប់​ព្រំ​ដែន​ រុស្ស៊ី ចិន ម៉ុងហ្គោលី និង​កាហ្សាក់ស្ថាន។ ​តាំង​ពី​ថ្ងៃ​បាត់​ខ្លួន គេ​មិន​អាច​រក​ឃើញ​សញ្ញា​ណា​មួយ​នៃ​សា ក ស ព​ទេ ​តែ​គេ​គិត​ថា​ជន​រងគ្រោះ​ទំនង​ជា​ជាប់​នៅ​ក្រោម​ទឹក​កក​មិន​ខាន។

​កាល​ពីថ្មី​ៗ​នេះ ​គេ​ពិត​ជា​បាន​រក​ឃើញ​នៅ​ក្រោម​ទឹកកក​លើ​ភ្នំ​ពិត​មែន​​ជាមួយសភាពរាងកាយស្វិតក្រញង់ តែនៅចំណាំបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែ ​ពេល​ប្រទះ​ឃើញ ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើលនិង​សង្វេគ​ចិត្ត​ពន់ពេក ពេល​ឃើញ​​សភាព​ស.ព​ជន​រងគ្រោះ​អង្គុយ​នៅ​ត្រឹង​ព័ទ្ធ​ជុំវិញ​ដោយ​ទឹក​កក​យ៉ាង​រឹង​ណែន។ ​គេ​សន្និដ្ឋាន​ថា ​ថ្ងៃ​បាត់​ខ្លួន​គាត់​ប្រាកដ​ជា​ជួប​ជាមួយព្យុះ​​ទឹកកក ទើប​ធ្វើ​ឲ្យ​គាត់​ស្លា ប់ ​​​អង្គុយ​ក្នុង​សភាព​ដូច្នេះ។ ​ដោយ​សារ​តែ​ទឹកកក​មាន​សភាព​រឹង​ពេក ក្រុម​សង្គ្រោះ​បាន​ចំណាយ​ដល់​ទៅ ៤​ថ្ងៃ ​ដើម្បី​ជីក​គាស់​យក​ស.ព​​នៅ​ក្រោម​ទឹក​កក​ជម្រៅ​ប្រមាណ​កន្លះ​ម៉ែត្រ​បាន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ពួក​គេ​បាន​ប្រើ​ជំនីក ពូថៅ ត្រសេះ​ និង​ម៉ាស៊ីន​កាត់​ទឹកកក​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត​​ក្នុង​ប្រតិបត្តិការ​ទាញ​យក​ចេញ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​រូប​រាង​ស ព។ ​បន្ទាប់​ពី​យក​បាន ​ក្រុម​សង្គ្រោះ​មិន​បាន​ដឹង​អត្តសញ្ញាណ​ជន​រងគ្រោះ​ទេ រួច​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​ស្រុក Kosh-Agach ​រហូត​មាន​ការ​ប្រកូក​ប្រកាស​ស្វែង​រក​សាច់ញាតិ​ទើប​ដឹង​ថា
ជន​រងគ្រោះ​ឈ្មោះ Nikolay Pushkarev ​រស់​នៅ​ទីក្រុង Belokurikha​ ភាគ​ខាង​ត្បូង​តំបន់ Altai Krai ប្រទេស​រុស្ស៊ី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក មុន​ឈាន​ដល់​​​ការ​ជីក​គាស់​នេះ ​ដំបូង​មាន​អ្នក​ឡើង​ភ្នំ​កម្សាន្ត​​ពីរ​បី​នាក់ ​ពួក​គេ​ក៏​ឃើញ​អ្វី​មួយ​ខ្មៅ​ៗ​នៅ​ក្រោម​ផ្ទៃ​ទឹកកក ​រួច​ក៏​នាំ​គ្នា​ដើរ​ទៅ​មើល​ទើប​ដឹង​ថា ​ជា​សា ក ​ស.ព​មនុស្ស ហើយ​ពួក​គេ​ក៏​​​ប្រញាប់​ជូន​ដំណឹង​ដល់​នាយកដ្ឋាន​ជួយ​សង្គ្រោះ​បន្ទាន់​តែ​ម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកគួរ​បញ្ជាក់​ដែរ​ថា ​ក្រោយពេលបាត់ដំណឹងមិនឃើញត្រឡប់មកផ្ទះ ​ប្រពន្ធ​របស់ជនរងគ្រោះបាន​ទូរស័ព្ទ​ទៅ​កាន់​សេវា​សង្គ្រោះ​ឲ្យ​​ជួយតាម​រក​ប្ដី​ ​តែ​រក​មិន​ឃើញ​សោះ​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​ ហើយមកទល់ពេលនេះប្រមាណ ៤ឆ្នាំហើយ។ ​​អាជ្ញាធរ​បានកំពុង​ស៊ើប​អង្កេត​​ រក​មូល​ហេតុ​​ស្ល​ា ប់​ពិត​ប្រាកដ​ផងដែរ៕ប្រភព៖ហ្វេសប៊ុក