មកម្ដងនេះ ព្រីន ធ្វើអោយហ្វេនៗព្រួយចិត្តជាថ្មីព្រោះតែរូបភាពប៉ុន្មានសន្លឹកនេះ

ភ្នំពេញ ៖ ជាការពិតណាស់ដែលទើបតែលេចមុខនៅក្នុងសិល្បៈមិនបានប៉ុន្មានផង ព្រីន កំពុងតែមានសន្ទុះនៃការគាំទ្រពីសំណាក់យុវវ័យយ៉ាងខ្លាំងគួរកត់សម្គាល់។ ដោយសារតែសមត្ថភាព រូបរាងសង្ហា មុខមានមន្តស្នេហ៍ ទើបធ្វើឱ្យតារាសម្ដែងរូបនេះ មានឱកាសក្ដោបបានតំណែងជាតួឯកជាច្រើនរឿង។

ជាក់ស្ដែងបន្ទាប់ពីមានភាពល្បីល្បាញ ដោយសារសមត្ថភាពនៅក្នុងការសម្ដែង ក៏ដូចជាមានរូបសម្រស់ស្រស់សង្ហា ជាទីប្រាថ្នារបស់នារីៗគ្រប់គ្នារួចមក ស្រាប់តែកាលពីពេលថ្មីៗនេះដែរ មហាជនអ្នកគាំទ្រហាក់មានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីតួឯកប្រុសរូបនេះ បានបង្ហាញរូបប៉ុន្មានសន្លឹក ដែលមានសភាពចាស់ទ្រុឌទ្រោមខុសពីធម្មតា រហូតដល់មហាជនស្ទើរគ្រប់គ្នា មើលមិនស្គាល់តែម្ដង។

ដោយឡែកស្ថិតក្នុងសំលៀកបំពាក់បែបមនុស្សចាស់ ទឹកមុខស្លេកស្លាំង មើលទៅដូចជាមានទុក្ខសោក បានធ្វើឱ្យមហាជនមួយចំនួន ឆ្ងល់ខ្លាំងថា តើតារាប្រុសរូបនេះ កំពុងតែមានជំងឺ ឬ មួយគ្រាន់តែជាការតុបតែងខ្លួន ដើម្បីសម្ដែងក្នុងរឿងអ្វីមួយទេដឹង? ទោះបីមានការបញ្ចេញមតិយោបល់ជាច្រើនក្ដី ព្រីន ក៏មិនទាន់បានបកស្រាយបញ្ជាក់ច្បាស់ពីបញ្ហានេះនៅឡើយទេ៕ប្រភព៖popular