គួរអោយស្រលាញ់ណាស់ នី រតនា នាំគ្រួសារតែងខ្លួនបែបនេះថតរូបជុំគ្នាពិតជាប្លែកភ្នែកណាស់

ភ្នំពេញ ៖ ជាការពិតណាស់ដែលសូមរំលឹកឡើងវិញបន្តិចផងដែរថា តារាចម្រៀង ដែលមានសម្លេងផ្អែមស្រទន់ ប្រចាំផលិតកម្មរស្មីហង្សមាស នី រតនា បានរៀបការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ដោយមានការចូលរួមពីសំណាក់ភ្លៀងកិត្តិយសយ៉ាងច្រើន។ជាក់ស្ដែងក្រោយមកអ្នកទំាងពីរទទួលបានកាដូដ៏ពិសេសមួយសម្រាប់គ្រួសារ នោះ គឺកូនស្រីម្នាក់ឈ្មោះ នីវណ្ណ មែលឡានី

អាយុប្រហែលជាង ៩ខែហើយ មានមុខមាត់ ស្រស់ស្អាត គួរឲ្យស្រឡាញ់ណាស់។ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០ លោក នី រតនា និងភរិយា បាននាំ​ កូនស្រី របស់ខ្លួន ស្លៀកសំលៀកបំពាក់មួយឈុត ថតរូបជុំគ្នា មើលទៅពិតជាស្អាតណាស់។ដោយឡែក នី រតនា បានប្រាប់បន្ថែមថា “សុភមង្គលក្នុងគ្រួសារ គឺយើងជាអ្នកបង្កើត ស្នាមញញឹម របស់អូន និងកូន ជាក្តីសុខរបស់បង”។ឃើញរូបប៉ុន្មានសន្លឹកនេះភ្លាម អ្នកគាំទ្រជាច្រើន បានចូល

comment បង្ហាញអារម្មណ៍ថា ៖ មើលអូនមែល គួរឲ្យគ្រឺតដល់ហើយ, ក្ដីសុខណាស់បង, អូលមែលញញឹមស្អាតម៉្លេះ មាសស្នេហ៍, ប្រពន្ធបង Ny Ratana ពេលសក់អ៊ីចឹងទៅ មុខដូចកូនកាត់កូរ៉េ អ៊ីចឹង។ ដើម្បីជ្រាប កាន់តែច្បាស់ សូមមើលរូបភាពខាងក្រោមនេះ ៕ប្រភព៖khnewsposts