១០ ឆ្នាំបាត់ដែល ជា វណ្ណារិទ្ធ សហការគ្នាជាមួយនិង ហ៊ិន ចាន់នីរ័ត្ន តែសម្រស់ម្នាក់ៗនៅតែក្មេងស្អាតសង្ហារដដែល

ភ្នំពេញ ៖ ជាការពិតណាស់ក្រោយពីប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ ពិធីករ និង តារាសម្ដែងដ៏ស្រស់សង្ហា កំពុងតែមានការពេញនិយមលោក ជា វណ្ណារិទ្ធ បានទាញយកប្រជាប្រិយភាពយ៉ាងខ្លាំងពីមហាជនអ្នកគាំទ្រជាច្រើន តាមរយៈការសម្ដែងខ្សែភាពយន្ដ ក៏ដូចជាធ្វើជាពិធីករនៅក្នុងកម្មវិធីធំៗ ព្រមទាំងល្បីៗជាច្រើន។ជាក់ស្ដែងនៅក្នុងអាជីពជាពិធីកររបស់លោក ទស្សនិកជនជាច្រើន តែងតែឃើញជាញឹកញាប់នូវវត្តមានពិធីការិនី ដែលជាដៃគូយ៉ាងស័ក្ដិសម និង

មានរូបសម្រស់ស្រស់ស្អាតសំឡេងពីរោះមួយរូបគឺ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ផងដែរ។ក្រោយពី បានចាប់ដៃគូធ្វើការរួមគ្នាអស់រយៈពេលជាច្រើនឆ្នាំមកនេះ ពិធីករ ពិធីការិនី ទាំងពីរតែងតែទទួលបានការពេញចិត្ត និង ការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន នូវសមត្ថភាពរបស់អ្នកទាំងពីរ។ដោយឡែក កាលពីពេលថ្មីនេះដែរ ពិធីកររូបសង្ហា ជា វណ្ណារិទ្ធ បានទម្លាយរឿងមួយឱ្យមហាជនទូទាំងប្រទេសបានដឹងតាមរយៈបណ្ដាញសង្គមថា៖

«ធ្មេចបើកៗ ចូលសិល្បៈចាប់ដៃគូជាមួយកញ្ញា រត្ន័ បានជាង១០ ឆ្នាំទៅហើយ ចង់សួរថាតើបងប្អូនពេញចិត្តកម្មវិធី ឬ ការសម្តែងណាមួយរបស់ពួកយើងទាំងពីរដែរ សូមចូលរួម Comment ប្រាប់ផងណា!»។ក្នុងនោះផងដែរ មានមហាជនជាច្រើនបានលោកឡើងស្រដៀងៗគ្នាថា ស្រឡាញ់ពេញចិត្ត គាំទ្រ អ្នកទាំងពីរជាខ្លាំង ចំពោះសមត្ថភាពធ្វើជាពិធីករ ដែលអាចធ្វើឱ្យកម្មវិធី កាន់តែមានភាពសប្បាយរីករាយជូន បងប្អូនទស្សនិកជន កម្សាន្តអារម្មណ៍ បំបាត់ការអផ្សុកទៀតផង៕ប្រភព៖popular