ពេជ្រ សូលីកា កាន់តែហ៊ានសុិ ចសុីខ្លាំងក្រោយសម្រាលកូនប្រុស

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពី ពេជ្រ សូលីកា មិនត្រឹមតែជាតារាចម្រៀងស្រីដែលមានទឹកដមសម្លេងល្អ តែក៏មានភាពប៉ិនប្រសប់ខាង​សម្តែងមិន​ចាញ់​តារាសម្តែងនោះទេ ជាមួយនឹងរូបរាងតូចល្អិតគួរឲ្យស្រលាញ់ អ្នកនាងក៏ជាជាប់ងារជាតារាស្រី​ដែលមាន​ភាព​ក្រមិចក្រមើមបែបឃ្យូតៗទៀតផង។ដោយឡែកទោះបីជាពេលនេះ មាននាងមានស្វាមី និងថែមទាំងមានកូនក្តី ក៏គេសង្កេតឃើញថា ពេជ្រ សូលិកា នៅតែមាន​សម្រស់​ស្រស់ស្អាត និងកាន់តែក្មេងជាមុន

តាមរយៈរូបភាពដែលនាងបានបង្ហោះរូបភាព មើលទៅលើការតុបតែងខ្លួន ជាពិសេសដងខ្លួនរបស់នាងហាក់គ្មានភាពប្រែលប្រួលបន្តិចណាសោះ​នៅតែស្រឡូន និងស៊ិចស៊ី ទោះបីជាទើបតែ​សម្រាល​កូនហើយក្តី។គួរបញ្ជាក់ផងដែរថា ពេជ្រ សូលីកា បានភ្ជាប់ពាក្យនឹង លោក Khim Han នឹងទទួលបានកូន​ប្រុសដ៏គួរឲ្យស្រលាញ់​ម្នាក់​ ហើយអ្នកទាំងពីរក៏តែងតែបង្ហោះរូបភាពបែបគ្រួសារយ៉ាងមានក្តីសុខ នៅលើគណនី Instagram របស់អ្នក​ទាំងពីរ​ផងដែរ៕ប្រភព៖khmerload