ស្ងាត់ៗ សូដា នីតា បើកដំណើរជំនួញថ្មីផ្ទាល់ខ្លួនយ៉ាងធំដុំតែម្ដង

ភ្នំពេញ ៖ ជាការពិតណាស់ដូចការសន្យា ពេលនេះតារាចម្រៀងនិងសម្តែង សូដា នីតា ចាប់ផ្តើមបើកដំណើរការអាហារដ្ឋានរបស់ខ្លួនភ្លាមៗ ស្របពេលការងារក្នុងសិល្បៈមិនសូវមមាញឹក ហើយក្នុងនោះគេសង្កេតឃើញថាមានការ គាំទ្រពីសំណាក់អតិថិជនច្រើនផងដែរ ។ត្បិតស្ថានភាពកូវីដ១៩ មិនទាន់ស្ងប់ស្ងាត់ក៏ពិតមែន តែការបើកអាហារដ្ឋានដំបូងរបស់ សូដា នីតា

មិនមានអ្វីជាឧបសគ្គទេដោយនាងបានចាប់ផ្តើមបើកលក់ជាធម្មតា ដោយស្លាកយីហោនាងបានដាក់ឈ្មោះថាអាហារដ្ឋាន k63 ដែលមានទីតាំងនៅទួលសង្កែ។ ជាក់ស្ដែងទើបចាប់ផ្តើមលក់ក៏ពិតមែនតែ សូដា និតា ញញឹមបិទមាត់មិនជិត ដោយនាងទទួលបានការគាំទ្រច្រើនពីសំណាក់មិត្តភក្តិរួមអាជីព និង អ្នកគាំទ្រផងដែរ។ដោយឡែកក្រោយពីរកបានដៃគូស្នេហា គឺលោក យុទ្ធ ឋានៈ គេចាប់អារម្មណ៍ឃើញថា សូដា នីតា

កាន់តែប្រឹងប្រែងជាងមុន ដោយនាងបានងាកមកចាប់យកមុខរបរបន្ថែមជាច្រើនដែលមានដូចជា ការលក់ផលិតផលរក្សាសម្រស់ កាបូប និងអចលនទ្រព្យជាដើម។គួរឱ្យដឹងថា សូដា នីតា ដែលមានវ័យជ្រេទៅហើយនោះ បានអះអាងថា ៤០ ឆ្នាំមកនេះ រូបនាងផ្ទាល់បានចំណាយពេលជួយរ៉ាប់រងនៅក្នុងគ្រួសារដែលមានសមាជិកជាង ១០ នាក់ឯណោះ តែយ៉ាងណានាងនៅតែពេញចិត្តព្រោះនេះ ជាកាតព្វកិច្ចសម្រាប់នាង។ បើតាមគម្រោងនាងគ្រោងនឹងចូលរោងការនៅក្នុងរយៈពេលពីរ ឬ បីឆ្នាំទៀត៕ប្រភព៖popular