ទីក្រុងមួយរបស់ស៊ុយអែត ផ្ទៃមេឃស្រាប់តែប្រែពណ៌ទៅជាពណ៌ស្វាយយ៉ាងចម្លែក (មានវីដេអូ)

ស៊ុយអែត ៖ ជាការពិតណាស់ថ្មីៗនេះ ពលរដ្ឋរស់នៅទីក្រុង Trelleborg ភាគខាងត្បូងនៃប្រទេសស៊ុយអែត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលផ្ទៃមេឃក្នុងតំបន់របស់ពួកគេ ប្រែទៅជាពណ៌ស្វាយដ៏ចម្លែកនៅពេលយប់។តាមប្រភពព័ត៌មានបានឲ្យដឹង ពន្លឺពណ៌ស្វាយនេះ បានជះចេញពីកសិដ្ឋានប៉េងប៉ោះមួយកន្លែង ក្នុងទីក្រុង Gislov ដែលនៅមិនឆ្ងាយពីទីក្រុង Trelleborg ប៉ុន្មានឡើយ។ ហើយពន្លឺពណ៌ស្វាយនោះ គឺបណ្ដាលមកពីប្រព័ន្ធភ្លើងបំភ្លឺ LED បែបសន្សំសំចៃថាមពលថ្មី ដែលបានតំឡើងនៅក្នុងកសិដ្ឋានដ៏ធំរបស់ប្រទេសនេះ។ ហើយគេជឿថាពន្លឺរបស់វា

នឹងជួយឲ្យដំណាំរបស់ពួកគេលូតលាស់កាន់តែល្អ និងអាចពង្រីករដូវដាំដុះផងដែរ។ដោយឡែកទោះជាយ៉ាងណាក្ដី អ្នកស្រុករស់នៅទីក្រុង Gislov រហូតដល់ទីក្រុង Trelleborg បានត្អូញត្អែរអំពីអំពូលភ្លើងនោះ ដោយសារតែពន្លឺរបស់វា បានចាំងចូលក្នុងផ្ទះរបស់ពួកគេពេលយប់។ ហើយនៅថ្ងៃទី០៦ ខែវិច្ឆិកា ខាងកសិដ្ឋានក៏បានចាប់ផ្ដើមបិទអំពូលភ្លើងនៅចន្លោះម៉ោង ៥ល្ងាច ដល់១១យប់ផងដែរ។ទន្ទឹមនឹងនេះ

អ្នកគ្រប់គ្រងផ្នែកបរិស្ថានប្រចាំទីក្រុងTrelleborg បាននិយាយថា នាយកដ្ឋានរបស់ពួកគេ ក៏គ្រោងនឹងចាត់វិធានការ ដើម្បីការពារការរំខានផ្សេងៗផងដែរ៕គួរឲ្យដឹងថា អ័ព្ទពណ៌ស្វាយបែបនេះ ភាគច្រើនត្រូវបានគេមើលឃើញ នៅពេលដែលមានពពកក្រាស់តែប៉ុណ្ណោះ៕ប្រភព៖khmerload