កំពូលមិត្តមែន Surprise ថ្ងៃកំណើតមិត្តសម្លាញ់ម៉ាទំហឹងផ្អើលគេផ្អើលឯងតែម្ដង

ហ្វីលីពីន ៖ ជាការពិតណាស់ដែលថ្មីៗនេះ មានបុរសម្នាក់បានSurprise មិត្តសម្លាញ់បែបសម័យ២០២០ ដែលមិនទាន់មាននរណាធ្លាប់ធ្វើបែបនេះកាលពីមុនមក គឺយករូបភាពមិត្តបិទពេញទីសាធារណៈ ធ្វើឲ្យមហាជនជាច្រើននាក់យល់ច្រឡំស្មានតែនារីម្នាក់នោះបាត់ខ្លួនឬ មានរឿងអ្វីកើតឡើងទៅលើរូបនាងទៅវិញ។ជាក់ស្ដែង បុរសម្នាក់នោះមានគណនីហ្វេសប៊ុកថា Ar J Sta Maria បានបិទរូបភាពមិត្តភក្តិពាសពេញ ទីសាធារណៈ ដោយមើលមួយភ្លែតអាចច្រឡំក្នុងន័យផ្សេង អាចនឹងស្មានតែនារីម្នាក់នោះបាត់ខ្លួន ប៉ុន្តែបុរសម្នាក់នោះធ្វើរបៀបនេះ​​

ក្នុងគោលបំណងល្អទេ គឺចង់បង្កភាពភ្ញាក់ផ្អើល​ដល់ មិត្តភក្តិឲ្យរំភើបរំជួលចិត្តខ្លាំងក្នុងកំណើតតែប៉ុណ្ណោះ ក្រៅពីនេះទៀត គឺនៅមានសារជូនពរមួយទៀត ដែលបុរសម្នាក់នោះ សរសរជូនពរដល់មិត្តសម្លាញ់ផងដែរ៖រីករាយថ្ងៃកំណើត មិត្តសម្លាញ់ ខ្ញុំធ្លាប់ប្រាប់ឯងហើយថា ខ្ញុំមានមោទនភាពដែលឯងជាមិត្តរបស់ខ្ញុំនិង ខ្ញុំចង់ឲ្យទីក្រុង Zamboanga

ទាំងមូលដឹងថាថ្ងៃនេះជាខួបកំណើតរបស់ឯងខ្ញុំសូមបួងសួងចំពោះឯងដើម្បីបន្តក្លាយជាមនុស្សដែលសប្បាយរីករាយនិង វិជ្ជមានម្នាក់​ហើយ សម្លេងឯងពិតជាពិរោះណាស់ ជាពិសេសគឺពេលដែលឯងសើចនិង ញញឹម ខ្ញុំសង្ឃឹមថា ឯងនឹងពេញចិត្តនូវអ្វីខ្ញុំបានធ្វើដូច្នេះ ហាហាហាហា ។ដោយឡែកក្រោយពីបានឃើញដូច្នេះរួចមក

មានគណនីហ្វេសប៊ុកជាច្រើន បាននាំគ្នាចូលឲ្យពរដល់ នារីម្នាក់នេះក្នុងថ្ងៃកំណើតផងដែរប៉ុន្តែអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានឆ្ងល់ថាតើ រូបគេនឹងរំភើបចិត្តខ្លាំងប៉ុណ្ណាទៅនៅពេលដែលមិត្តភក្តិលេងមួយក្បាច់នេះអញ្ចឹង? ប្រភព៖khmerload