កុំចេះតែហ៊ាន! អ្នកទេសចរណ៍ម្នាក់ដាក់សក់រញ៉េរញ៉ៃរំខានដល់អ្នកអង្គុយក្រោយ ស្រាប់តែអ្នកក្រោយលេងមួយក្បាច់អន់ចង់​ (មានវីដេអូ)

បរទេស ៖ ជាការពិតណាស់ដែលមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបខ្លីមួយ ដែលត្រូវបានបង្ហោះចែកចាយនូវសកម្មភាពនារីម្នាក់ជាអ្នកដំណើរលើយន្ដហោះ បានអង្គុយដាក់សក់រញ៉េរញ៉ៃ ហើយបណ្ដាលឲ្យអ្នកអង្គុយក្រោយ មានការខឹងសម្បារជាខ្លាំង។តាមប្រភពព័ត៌មានឲ្យដឹងថា វីដេអូឃ្លីបខ្លីនេះ ត្រូវបានថតឡើងដោយអ្នកដំណើរម្នាក់ទៀត កាលពីថ្មីៗនេះ និងយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង តាមរយៈ​វីដេអូឃ្លីបខ្លីបង្ហាញឲ្យឃើញថា ខណៈពេលយន្ដហោះកំពុងធ្វើការហោះហើរ មាននារីម្នាក់ដែលអង្គុយនៅកៅអីជួរខាងមុខ បានដាក់សក់ដ៏វែងរបស់នាងយ៉ាងរញ៉េរញ៉ៃទៅខាងក្រោយ ដែលបណ្ដាលឲ្យនារីអង្គុយនៅកៅអីជួរខាងក្រោយ ផ្ទុះកំហឹង និងយកស្ករកៅស៊ូទំពាររួច ទៅបិតលើសក់តែម្ដង។ បន្ទាប់មក នារីដែលខឹងសម្បារ បានយកកន្ត្រៃកាត់ក្រចក ទៅកាត់សក់ និងយកស្ករគ្រាប់ដែលបៀមរួច ទៅបិតលើសក់ទៀត ហើយថែមទាំងជ្រលក់សក់ចូលក្នុងកែវកាហ្វេផងដែរ។

បើទោះជាយ៉ាងណាក៏ដោយ នារីនៅជួរខាងមុខ មិនមានប្រត្តិកម្មអ្វីឡើយ ដោយនៅតែបន្ដដាក់សក់ទៅខាងក្រោយ និងអង្គុយធ្វើមិនដឹងដដែល។ មិនយូរប៉ុន្មាននាងក៏បានភ្ញាក់ខ្លួន និងក្រោកដើរចេញពីកន្លែងអង្គុយយ៉ាងស្ងាត់មាត់ ដែលមើលទៅប្រហែលជាដើរសំដៅទៅកាន់បន្ទប់ទឹក។

ដោយឡែក ជុំវិញវីដេអូឃ្លីបខ្លីខាងលើនេះ ទទួលបានការចុចចូលទស្សនាររហូតដល់ទៅជាង៩៧លានដងឯណោះ ក្នុងរយៈពេលប្រហែល៣ថ្ងៃប៉ុណ្ណោះ ហើយគេមិនដឹងឡើយថា ក្រោយពីកើតហេតុ ជម្លោះដ៏ស្ងប់ស្ងាត់នេះនឹងទៅជាយ៉ាងណា ឬមានការដោះស្រាយគ្នាបែបណាទេ។ទន្ទឹមនឹងនេះដែរ ក៏មានមហាជនមួយចំនួន បានបញ្ចេញមតិ ដោយលើកឡើងថា សកម្មភាពនៅក្នុងវីដេអូ គ្រាន់តែជាការសម្ដែង ដែលនារីទាំងពីរនាក់ជាមិត្តភក្ដិនឹងគ្នា ហើយសក់នោះ គឺជាសក់ពាក់ប៉ុណ្ណោះ៕ប្រភព៖khmerload