បុរសម្នាក់សម្រេចចិត្តរៀបការជាមួយនិងតុក្កតាសិចជាទីស្រលាញ់របស់ខ្លួនធ្វើអោយមានភាពភ្ញាក់ផ្អើលខ្លាំង

បរទេស ៖ ជាការពិតណាស់ដែលថ្មីៗនេះ បុរសម្នាក់ជាអ្នកលេងកាយវប្បកម្ម ឈ្មោះថា Yurii Tolochko បានរៀបការជាមួយនឹងតុក្កតាសិចជាទីស្រលាញ់របស់គាត់ បន្ទាប់ពីស្នើសុំនាងរៀបការកាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ។តាមប្រភព័ត៌មានបានឲ្យដឹងថា លោក Tolochko មានទំនាក់ទំនងស្នេហាជាមួយនឹងតុក្កតាសិចអស់​រយៈពេល៨ខែ មុនពេលស្នើសុំនាងរៀបការ។

ដោយឡែកគាត់មានគម្រោងប្រារព្ធពិធីរៀបការតាំងពីខែមីនា ឆ្នាំ២០២០នេះមកម៉្លេះ តែដោយសារជំងឺកូវីដ-១៩រីករាលដាលឥតឈប់ឈរខ្លាំងពេក ទើបលោកក៏សម្រេចចិត្តពន្យារពេលតែម្ដង។ជាក់ស្ដែង នៅថ្ងៃរៀបការរបស់គាត់ ត្រូវបានរៀបចំឡើងយ៉ាងពិសេស និងអធិកអធម

ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស ព្រមទាំងសាច់ញាតិ ដែលមើលទៅដូចជាពិធីមង្គលការទូទៅដែរ។ ហើយទន្ទឹមនឹងនេះដែរ ក៏មានការបំពាក់ចិញ្ចៀនរៀបការឲ្យគ្នាទៅវិញទៅមកផងដែរ៕ប្រភព៖khmerload