មួយណាជារបស់អ្នក! នេះជាក្បួនមើលម្រាមដៃរបស់កូរ៉េខាងត្បូង ដែលល្បីថាឆុតណាស់

(ជំនឿ) ៖ ក្បួន​មើល​ម្រាមដៃ​មាន​ច្រើនបែប​ច្រើន​សណ្ឋាន ប៉ុន្តែ​ក្បួន​មើល​ប្រវែង​កូនដៃ​មួយ​នេះ​គឺមាន​ប្រភព​ចេញពី​កូរ៉េខាងត្បូង ដែល​វា​មាន​លក្ខណៈ​ឆុត​ជាង​ក្បួន​ផ្សេងៗ​ប្រសិនបើ​បៀ​ប​ធៀប​គ្នា​។

​១. កូនដៃ​ខ្លី​

មនុស្ស​ដែលមាន​កូនដៃ​ខ្លី​ជា​មនុស្ស​អៀនប្រៀន និង​អភិរក្សនិយម ប៉ុន្តែ​ពួកគេ​រាង​កម្សត់​បន្តិច​ព្រោះ​ពុំ​សូវ​សម្បូរ​បងប្អូន​សាច់ញាតិ​ទេ​។ ពួកគេ​មាន​ក្តី​សុបិន និង​គោលដៅ​ធំ​ប៉ុន​មហាមេឃ ប៉ុន្តែ​ភាគច្រើន​ខ្លាច​មិន​ហ៊ាន​សម្រេច​ក្តី​សុបិន​ខ្លួនឯង​នោះទេ​។ ប្រសិនបើ​ពួកគេ​ហ៊ាន ពួកគេ​នឹង​អាច​សម្រេចបាន​គ្រប់​អ្វីៗ​ដែល​ពួកគេ​ចង់​។ ពួកគេ​ជាម​នុស្ស​ពូកែ​យកចិត្តទុកដាក់ រួសរាយ​រាក់ទាក់ និង​មាន​បេះដូង​ចិត្តល្អ​បរិសុទ្ធ​។​

២. កូនដៃស្មើរ

មនុស្ស​ដែលមាន​កូនដៃ​បែបនេះ​មាន​ច​រិ​ក​លក្ខណៈ​ចាស់ទុំ និង​មាន​ទឹកចិត្ត​នឹងធឹង​សម្បើម​ណាស់ ប៉ុន្តែ​ជួនកាល​ពួកគេ​ស្អប់​ការរំខាន​ណាស់​។ ដោយសារ​ហេតុនេះ ទើប​មនុស្ស​ជំពូក​នេះ​ចិត្តដាច់​ខ្លាំងណាស់​។

​៣. កូនដៃ​វែង​
មនុស្ស​បែបនេះ​មាន​សន្តាន​ចិត្តល្អ និង​ពោរពេញ​ដោយ​ទឹកចិត្ត​អំណរ​សាទរ​ចំពោះ​មនុស្ស​គ្រប់គ្នា​។ ពួកគេ​ជាម​នុស្ស​ចូលចិត្ត​ស្វែងរក​ការចាប់អារម្មណ៍ ហើយ​ជាម​នុស្ស​លេចមុខ​លេច​មាត់​គ្រប់​ព្រឹត្តិការណ៍​។ ពួកគេ​ជា​មនុ​ស្សមាន​មន្ត​ស្នេហ៍ បើជា​មេដឹកនាំ​មាន​គេ​ស្រឡាញ់​ចូលចិត្ត​ច្រើន​…​ហើយ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ចង់​នៅ​កៀកកើយ ឬ​នៅក្បែរ​ខ្លួន​មនុស្ស​ប្រភេទ​នេះ​។ ធៀប​នឹង​មនុស្ស​ម្រាមដៃ​ពីរ​ប្រភេទ​ខាងលើ មនុស្ស​ជំពូក​នេះ​មាន​ទេពកោសល្យ​ល្អ​ជាង ប៉ុន្តែ​ក្នុង​ជីវិត​ពិត ពួកគេ​ត្រូវ​ខំប្រឹង​ធ្វើការ​ទាំង​លំបាក​ដើម្បី​បង្ហាញ​ពី​ទេពកោសល្យ​ទាំងនោះ​៕ប្រភព៖ ហ្វេសប៊ិក