ស្នេហាខុសវ័យរវាងស្ត្រីម្នាក់វ័យ៦៤ឆ្នាំនិងកម្លោះ ២៨ ឆ្នាំ ក្រោយរៀបការ ២ ឆ្នាំពេលនេះគឺ

វៀតណាម ៖ ជាការពិតណាស់ដែលកាលពីថ្មីៗនេះ ស្ត្រីម្នាក់វ័យ៦៤ឆ្នាំ រស់នៅក្នុងប្រទេសវៀតណាម បានអបអរខួបអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមីវ័យ២៨ឆ្នាំ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចកាលពីឆ្នាំ២០១៨កន្លងទៅ។តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកស្រី Hoa Cuong Thu Sao មានកូនស្រីចំនួនពីរនាក់ជាមួយនឹងអតីតស្វាមី ហើយបន្ទាប់ពីអតីតស្វាមីលាចាកលោកទៅអស់រយៈពេលជិត៨ឆ្នាំ អ្នកស្រីក៏បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ម្ដងទៀត ជាមួយនឹងបុរសដ៏វ័យក្មេង ដែលមានអាយុអាចធ្វើជាកូនប្រុសបាន។ ចំពោះអាពាហ៍ពិពាហ៍ខុសវ័យនេះ

បានធ្វើឲ្យមហាជននៅលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំងផងដែរ។ ដោយឡែកបើទោះជាយ៉ាងណាក៏ដោយ ក៏ស្នេហារបស់អ្នកស្រី នៅតែមានភាពផ្អែមល្ហែម និងអាចរក្សាបានមកទល់សព្វថ្ងៃនេះ ដោយគេសង្កេតឃើញថា អ្នកស្រីតែងតែបង្ហោះជារូបភាព និងឡាយវីដេអូលក់ផលិតផលជាមួយស្វាមី នៅលើបណ្ដាញសង្គមជារើយៗ។យ៉ាងណាមិញ

បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច អ្នកស្រីបានទៅកែសម្ផស្ស ដោយចំណាយអស់ទឹកប្រាក់ជាង១០០លានដុង (ប្រមាណ៤,៣៣០ដុល្លារអាមេរិក) ហើយមូលហេតុដែលជំរុញឲ្យអ្នកស្រីកែសម្ផស្ស គឺដោយសារអ្នកស្រីគិតថា ខ្លួនមិនទាន់ស្រស់ស្អាតសម្រាប់ប្ដីនៅឡើយទេ៕ ប្រភព៖khmerload