ចេះរកកន្លែងឃើញ! ក្មេងប្រុសម្នាក់ម្តាយខំដើររកគ្រប់កន្លែងមិនឃើញ ចុងក្រោយទើបឃើញកំពុងតែអង្គុយក្នុងទូដាក់ចានមើលអាយផេតធ្វើព្រងើយ (មានវីដេអូ)

ចចជី ៖ ជាការពិតណាស់ដែលមហាជន អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងអារម្មណ៍ហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបខ្លីមួយ ដែលត្រូវបានបង្ហោះចែកចាយនូវសកម្មភាពក្មេងប្រុសម្នាក់ បានសំងំអង្គុយមើលអាយផេតយ៉ាងរំភើយ ក្នុងទូដាក់ចានឆ្នាំង។តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបខ្លីនេះ ត្រូវបានថតឡើងដោយស្ត្រីជាម្ដាយផ្ទាល់នាមត្រកូលថា Walker កាលពីថ្មីៗនេះ

និងយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ដោយឡែក តាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា អ្នកស្រី Walker បានដើរចូលទៅកាន់ផ្ទះបាយ ដោយស្ងាត់ៗ និងបើកទូដាក់ចានឆ្នាំងតែម្ដង។ រំពេចនោះ អ្នកស្រីក៏បានឃើញកូនប្រុស កំពុងមើលវីដេអូក្នុងអាយផេត និងញុាំនំកញ្ចប់ បូករួមទាំងមានភួយដណ្ដប់ជើងផងដែរ។ ហើយអ្នកស្រីបានសួរសំនួរទៅកាន់កូនប្រុសថា តើគេកំពុងធ្វើអ្វី តែកូនប្រុស មិនមានការឆ្លើយតបវិញឡើយ ដោយបញ្ចេញសកម្មភាពហាក់ដូចជាចង់ឲ្យបិទទូដាក់ចានឆ្នាំងវិញ។យ៉ាងណាមិញ

ជុំវិញវីដេអូខាងលើនេះ ទទួលបានការចុចចូលទស្សនារហូតដល់ទៅ១.៨លានដងឯណោះ នៅលើបណ្ដាញសង្គម Twitter។ ជាក់ស្ដែងទន្ទឹមនឹងនេះដែរ ក៏មានមហាជនមួយចំនួន បានបញ្ចេញមតិរិះគន់ ដោយលើកឡើងថា វីដេអូនេះគ្រាន់តែជាការសម្ដែង និងរៀបចំឡើងដោយស្ត្រីជាម្ដាយប៉ុណ្ណោះ ខណៈអ្នកខ្លះទៀត បានលើកឡើងថា ស្ត្រីជាម្ដាយមិនគួរបណ្ដោយឲ្យកូនញៀននឹងឧបករណ៍អេឡិចត្រូនិកដល់ថ្នាក់នេះឡើយ៕ប្រភព៖khmerload