ឡូយរបស់គេ! បុរសម្នាក់មានគូស្នេហ៍ម្ដង ៦ នាក់ថែមទាំងមានផ្ទៃពោះតំណាលគ្នាទៀត (មានវីដេអូ)

នីហ្សេរីយ៉ា ៖ ជាការពិតណាស់ដែលមានបុរសម្នាក់មានឈ្មោះថា Pretty Mike ជាអ្នកមានទ្រព្យ និងល្បីល្បាញម្នាក់នៅលើបណ្ដាញសង្គម បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញវីដេអូឃ្លីបមួយ ដែលបង្ហាញពីមិត្តស្រីទាំង៦នាក់របស់លោក កំពុងពរពោះកូនក្នុងផ្ទៃ។ហើយវីដេអូឃ្លីប ត្រូវបានថតឡើងកាលពីថ្មីៗនេះ នៅពេលដែលលោក Mike ចូលរួមពិធីមង្គលការមិត្តភក្ដិរបស់លោក

និងយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ជាក់ស្ដែង តាម​រយៈវីដេអូឃ្លីបបង្ហាញឲ្យឃើញថា លោក Mike បានស្លៀកនូវឈុតពណ៌ផ្កាឈូកយ៉ាងស្រស់ និងឈររង់ចាំអង្អែលកូនក្នុងផ្ទៃរបស់មិត្តស្រីម្នាក់ម្ដងៗ ដោយទឹកមុខញញឹមញញែមយ៉ាងមានសេចក្ដីសុខ។

ដោយឡែក ជុំវិញវីដេអូឃ្លីបខាងលើនេះ លោក Mike បានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា ស្ត្រីទាំងនោះគឺជាមិត្តស្រីរបស់លោកពិតប្រាកដមែន ហើយកូនក្នុងផ្ទៃក៏ជាកូនរបស់លោកដែរ ដែលសព្វថ្ងៃនេះ លោកនិងភរិយាទាំង៦នាក់ ក៏កំពុងរស់នៅក្នុងជីវិតដ៏ល្អបំផុតផងដែរ៕ប្រភព៖khmerload