នេះជាម៉ូដសក់របស់កំពូលតារចម្រៀង ព្រាប សុវត្ថិ កាលពី ១៧ ឆ្នាំមុនឡូយកប់មានអ្នកចង់កាត់តាមទេ?

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីកំពូល​តារាចម្រៀង​ល្បីឈ្មោះជាង​ពីរ​ទសវត្សរ៍​លោក ព្រាប សុវត្ថិ នៅតែស្ថិតក្នុងលំដាប់កំពូលតារាចម្រៀងក្នុងស្រុកដដែល បើទោះបី​ពេលនេះ​លោក​មាន​វ័យ​ជ្រេ​បន្តិច​ទៅហើយ​ក្តី ។​ លោកចាប់ផ្ដើមប្រឡូកវិស័យសិល្បៈ និងច្រៀងក្នុងផលិតកម្មរស្មីហង្សមាស ចាប់ពីឆ្នាំ ១៩៩៧ មកម្ល៉េះ។ជាក់ស្ដែងបច្ចុប្បន្ន តារាចម្រៀងរូបនេះ បានផ្លាស់ប្ដូរទ្រនំ មករួមរស់ជាមួយនឹង ផលិតកម្ម កាឡាក់ស៊ីណាវ៉ាត់ត្រា

ប្រមាណជា ជិត ៣ ខែមកហើយ តែយ៉ាងណា ប្រជាប្រិយភាពរបស់លោក ហាក់នៅតែលេចធ្លោដដែល។អ្វីដែលចាប់អារម្មណ៍ខ្លាំង ឆ្នាំនេះ លោក ព្រាប សុវត្ថិ មានអាយុ ៤៥ ឆ្នាំ ប៉ុន្ដែទស្សនិកជនមួយចំនួន អាចនឹងមិននឹកស្មានដល់ ក៏ព្រោះតែរូបសម្រស់របស់លោក ហាក់មិនប្រែប្រួលសោះឡើយ។ដោយឡែកឥលូវនេះ យើងសូមបង្វែរអារម្មណ៍ប្រិយមិត្តអ្នកអាន ទៅទស្សនារូបភាពបង្ហាញ​ពីស្ទីលនៃការតុបតែងខ្លួនរបស់លោក កាលឆ្នាំ ២០០៣ ។ ចង់ដឹងថា កំពូលតារាចម្រៀងរូបនេះ ស្រស់សង្ហាកម្រិតណា ទស្សនាទាំងអស់គ្នា៕ប្រភព៖popular