នេះជាបុរសម្នាក់ដែលធ្វើអោយជីវិតប្អូនស្រី យ៉ង ស្រីនីត កែប្រែខ្លាំងដល់ថ្នាក់នេះដោយសារតែ

ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីនេះ គេប្រទះឃើញបងប្រុសម្នាក់ឈ្មោះក្នុងហ្វេសប៊ុក “ចៅមាណព Chavmeanup” បានបង្ហោះរូបភាពពី កុមារីម្នាក់ ឈ្មោះ យ៉ង់​ ស្រីនីត អាយុ ១១ឆ្នាំ នៅភាគឦសាន ដែលជា​សិស្ស​ថ្នាក់​ទី​៥​ នៃ​សាលា​បឋម​សិក្សា​ដាក់ដាំ​ ខេត្ត​មណ្ឌលគិរី​ ហើយបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖“ស្នាមញញឹម​នៃ​សេចក្ដី​សង្ឃឹម​ របស់កុមារីម្នាក់ នៅខេត្ត​មណ្ឌលគីរី​​ ដែលចង់សិក្សា ហើយចង់ប្រែក្លាយអនាគតគ្រួសារ​ នឹងសំរេចបំណងប្រាថ្នាជា​ អ្នកគ្រូបង្រៀន​ និងជាសិល្បការិនី​។ បន្ទាប់​

ពីលក់របស់របរបន្តិចបន្តួចអោយភ្ញៀវអស់ នាង​​បានច្រៀងបទចំរៀង ដែលនាងច្រៀងពីរោះអោយយើងទាំងអស់គ្នាស្តាប់​ បន្ទាប់​ពីទស្សនារមណីដ្ឋាន​ទឹកធ្លាក់ដាក់ដាំរួច”។ជាក់ស្ដែងបងប្រុសម្ចាស់ហ្វេសប៊ុកខាងលើនេះហើយ ដែលបានកែប្រែវាសនា យ៉ង់ ស្រីនីត មកដល់ថ្ងៃនេះ តាមរយៈរូបថតរបស់លោក ដែលបានបង្ហោះនៅក្នុងហ្វេសប៊ុកដំបូងគេបង្អស់ ហើយក៏បានធ្វើឲ្យមហាជនជាច្រើន នាំគ្នាចែកចាយរូបភាពនេះ

ជាង១ម៉ឺនដងបាត់ទៅហើយ គិតត្រឹមថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ។ម្សិលមិញនេះ នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្រីនីត និងម្តាយ បានធ្វើដំណើរពីខេត្តមណ្ឌលគិរី មកដល់ភ្នំពេញហើយ ដើម្បីត្រៀមខ្លួន ថតកុន ជាមួយ ក្រុម នាយ ពាក់មី។ ដោយឡែកម្សិលមិញនេះដែរ កុមារី នៅភាគឦសាន នេះ ក៏បានថតឲ្យសំអាងការ ប្រសិទ្ធសិរី មើលទៅពិតជាស្រស់ស្អាតប្លែក តាមបែបធម្មជាតិ។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបសម្រស់របស់ ស្រីនីត កាលពីមុន និងពេលឥឡូវ នេះទំាងអស់គ្នា ៕ប្រភព៖khnewsposts