ក្រោយឃើញរូប ១ សន្លឹកនេះរបស់ប្អុនស្រី យ៉ង ស្រីនីត ធ្វើអោយ នីឡា ពោលពាក្យបែបនេះថា

ភ្នំពេញ​ ៖ ជាការពិតណាស់ដែលអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីនេះ គេប្រទះឃើញបងប្រុសម្នាក់ឈ្មោះក្នុងហ្វេសប៊ុក “ចៅមាណព Chavmeanup” បានបង្ហោះរូបភាពពី កុមារីម្នាក់ ឈ្មោះ យ៉ង់​ ស្រីនីត អាយុ ១១ឆ្នាំ នៅភាគឦសាន ដែលជា​សិស្ស​ថ្នាក់​ទី​៥​ នៃ​សាលា​បឋម​សិក្សា​ដាក់ដាំ​ ខេត្ត​មណ្ឌលគិរី​ ហើយបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖“ស្នាមញញឹម​នៃ​សេចក្ដី​សង្ឃឹម​ របស់កុមារីម្នាក់ នៅខេត្ត​មណ្ឌលគីរី​​ ដែលចង់សិក្សា ហើយចង់ប្រែក្លាយអនាគតគ្រួសារ​ នឹងសំរេចបំណងប្រាថ្នាជា​ អ្នកគ្រូបង្រៀន​ និងជាសិល្បការិនី​។ បន្ទាប់​ពីលក់របស់របរបន្តិចបន្តួចអោយភ្ញៀវអស់ នាង​​បានច្រៀងបទចំរៀង

ដែលនាងច្រៀងពីរោះអោយយើងទាំងអស់គ្នាស្តាប់​ បន្ទាប់​ពីទស្សនារមណីដ្ឋាន​ទឹកធ្លាក់ដាក់ដាំរួច”។ក្រោយៗមក ធ្វើឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះ ស្រីនី។ ជាក់ស្ដែងម្សិលមិញនេះ នាថ្ងៃទី ២០ ខែវច្ឆិកា ឆ្នាំ ២០២០ ស្រីនីត និងម្តាយ បានធ្វីដំណើរមកភ្នំពេញហើយ ដើម្បីថតកុនជាមួយ នាយ ពាក់មី។ មិនត្រឹមតែប៉ុណ្ណោះ ស្រីនីត បានបង្ហាញខ្លួន ថតឲ្យសំអាងការ ប្រសិទ្ធសិរី ដោយស្លៀកសំលៀកបំពាក់បុរាណ យ៉ាងស្រស់ស្អាត គួរឲ្យគយគន់។ចំណែកនៅ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះតារាកំប្លែងស្រីវ័យក្មេង កញ្ញា វ៉ាន់ នីឡា ដែលត្រូវជា កូនស្រីបង្កើត

របស់លោក សុវណ្ណ ឬទ្ធី ​ហៅ​លោកតាវ៉ិចទ័រ បានជួប ស្រីនីត ហើយ ថែមទំាងលាន់មាត់សរសើរថា “បានជួបហើយ គួរអោយស្រឡាញ់ណាស់ អូនស្រី”។ដោយឡែកនាថ្ងៃនេះដែរ វ៉ាន់ នីឡា ក៏បានស៊ែររូបភាពមួយសន្លឹក ដែល ស្រីនីត បានថតឲ្យសំអាងការ ប្រសិទ្ធសិរី ហើយទំលាយអារម្មណ៍ពិតប្រាប់មហាជនឲ្យដឹងថា “ភ្នែកមុត ច្រមុះស្រួច សម្បុរ Brown skin ស្អាតណាស់ ជូនពរអូន សំណាងល្អ”។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតសូមទស្សនារូបភាព ស្អាតៗខាងក្រោមនេះ របស់ យ៉ង់ ស្រីនីត ៕ប្រភព៖khnewsposts