សម្រស់កូនស្រីរបស់តារាកំប្លែកនាយ ពាក់មី ពេលតែងខ្លួនបែបនេះពិតជស្រស់ស្អាតខ្លាំងណាស់

ភ្នំពេញ ៖ ជាការពិតណាស់ដែលអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាកំប្លែងពូកែវោហារស័ព្ទ កំប្លុកកំប្លែង លោក ពាក់មី បានដឹងនាំកូនស្រី ឲ្យឈានជើងចូលវិស័យសិល្បៈ ទន្ទឹមនឹងអាចក្លាយជាតារាសម្ដែងវ័យក្មេង កូនស្រីច្បងតារារូបនេះ ក៏មានទេពកោសល្យ និងសមត្ថភាពផ្នែកសិល្បៈខ្លាំងផងដែរ។ បើគិតពីស្នាដៃថតកុនរបស់កូនស្រីតារាកំប្លែងរូបនេះ បានសម្ដែងវិញ មិនតិចរឿងនោះទេ

ហើយគ្រប់រឿងកុនដែលក្មេងស្រីរូបនេះលេង សុទ្ធសឹងតែទទួលបានការសរសើរពីសមត្ថភាពដ៏ល្អរបស់នាង ពីទស្សនិកជនជាច្រើននាក់ផងដែរ។ ដោយឡែកបើងាកមកមើល កូនស្រីតារារូបនេះ នាពេលបច្ចុប្បន្នវិញ ឃើញថា ពេលនេះកុមារីរូបនេះកាន់តែលូតលាស់ធំធាត់ ហើយឆ្លាតជាងមុនគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង ថ្មីៗនេះ

កូនស្រីច្បងលោក ពាក់មី បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយនាងតុបតែងខ្លួន ស្លៀកនៅឈុតបុរាណបែបកូនសក្រមុំ មើលទៅសឹងតែពេញក្រមុំស្តូកតែម្ដង។ បើក្រឡេកទៅមើលរូបសម្ផស្សវិញ នាងពិតជាមានសម្រស់ស្រស់ស្អាត ឃ្យូតគួរឲ្យស្រលាញ់ខ្លាំង ជាពិសេស មើលមួយភ្លែតទៅ សឹងតែមិនស្គាល់ ដែលនេះជាលើកទីមួយហើយ កុមារីរូបនេះរៀបចំខ្លួនក្នុងឈុតបុរាណយ៉ាងដូច្នេះ៕ប្រភព៖khmerload